រស្ស៊ី៖ ការរំខានដោយយានដ្រូន គឺជាការរំលឹកដ៏មានតម្លៃ ចំពោះអឺរ៉ុប អំពីគ្រោះថ្នាក់របស់សង្គ្រាម

2025/10/07 03:45:16 am        93


អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយនៅថ្ងៃចន្ទ (ទី៦ ខែតុលា) នេះថា វានៅតែជាអាថ៌កំបាំងថា តើអ្នកណានៅពីក្រោយការរំខានជាបន្តបន្ទាប់ដោយយានដ្រូន នៅក្នុងបណ្តាប្រទេសនានា នៅអឺរ៉ុប ប៉ុន្តែហេតុការណ៍ទាំងនេះ បានក្លាយជាការរំលឹកដ៏មានតម្លៃ ចំពោះប្រជាជនអឺរ៉ុប អំពីគ្រោះថ្នាក់របស់សង្គ្រាម។

លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានបដិសេធការលើកឡើង ដែលថា ការរំខាននាពេលថ្មីៗនេះ រួមទាំងចរាចរណ៍នៅអាកាសយានដ្ឋាន ក្នុងប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាកផងដែរ គឺជាលទ្ធផលនៃសកម្មភាពណាមួយ ទាក់ទងជាមួយរុស្ស៊ី ឬកងកម្លាំងដែលមាននិន្នាការគាំទ្រខ្លួន។

លោក Medvedev បានសរសេរនៅលើបណ្ដាញ Telegram ផ្លូវការរបស់លោកថា៖ «មនុស្សដែលគាំទ្រប្រទេសរបស់យើង (នៅអឺរ៉ុប) នឹងមិនខ្ជះខ្ជាយធនធានរបស់ពួកគេ ដោយការបង្ហាញខ្លួននោះឡើយ។ ភ្នាក់ងារ និងក្រុមស៊ើបការណ៍របស់យើង កំពុងរង់ចាំរហូតដល់មានបញ្ជាដាច់ដោយឡែក»។

លោក Medvedev ដែលបានសាងកេរ្តិ៍ឈ្មោះរបស់លោក ក្នុងនាមជាអ្នកប្រឆាំងប្រទេសលោកខាងលិចឥតសំចៃ បាននិយាយថា ដោយមិនគិតពីអ្នកណាដែលជាអ្នកត្រូវទទួលខុសត្រូវនោះ រឿងសំខាន់ គឺពលរដ្ឋអ៊ឺរ៉ុប បានភ្លក់រសជាតិនៃសង្គ្រាមដែលអាចមានអត្ថន័យ សម្រាប់ទ្វីបរបស់ពួកគេ ជាអ្វីដែលលោកបានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ថា បានបង្កជម្លោះ ដោយសារហេតុផលនយោបាយ និងហិរញ្ញវត្ថុ។

អមដោយការនិយាយថា លោកសង្ឃឹមថា បន្ទាប់មកប្រជាជនអាចនឹងបន្ទោសលោក Merz និងលោក Macron នោះ លោក Medvedev បានបញ្ជាក់ថា៖ «រឿងសំខាន់ គឺជនជាតិអឺរ៉ុបដែលមិនមើលឃើញវែងឆ្ងាយ មានអារម្មណ៍ថា គ្រោះថ្នាក់ដោយសារសង្រ្គាម កើតឡើងចំពោះពួកគេដោយផ្ទាល់។ ពួកគេភ័យខ្លាច និងញ័ររន្ធត់ ដូចជាសត្វពាហនៈ នៅក្នុងហ្វូង ដែលកំពុងត្រូវបានយកទៅសម្លាប់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        94
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm