កម្ពុជាចេញសេចក្ដីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការ ចំពោះអ្នករាយការណ៍ដែលមិនមែនជាបុគ្គលិក UN

2022/02/02 06:46:34 pm        504

ភ្នំពេញ៖ កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍ដែលមើលឃើញតែមួយជ្រុង ធ្វើនយោបាយូបនីកម្ម បែបស្រមើស្រមៃ និងបង្កការភ័ន្តច្រឡំ របស់អ្នករាយការណ៍ពិសេសបីរូបដែលពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹង«ច្រកទ្វារអ៊ីនធឺណិតជាតិ» នៅកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចេញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រភពដដែលបន្តថា ការបង្កើត«ច្រកទ្វារអ៊ីនធឺណិតជាតិ» គឺជាការគោរពតាមគោលការណ៍ច្បាប់ សមាមាត្រ និង ភាពចាំបាច់ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវឌីជីថលូបនីកម្មដ៏រស់រវើករបស់កម្ពុជា ដែលជាកម្លាំងចលករជំរុញកំណើន និងការអភិវឌ្ឍ។ «ច្រកទ្វារអ៊ីនធឺណិតជាតិ»នេះ ពុំមែនមិនធ្លាប់មានក្នុងពិភពលោកនេះឡើយ។ ឧបករណ៍ដ៏សំខាន់នេះត្រូវបានអនុម័តសម្រាប់គោលដៅស្របច្បាប់ ដើម្បីជួយសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៊ីនធឺណិត ពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ និងជួយរក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ។ ការបង្កើត«ច្រកទ្វារអ៊ីនធឺណិតជាតិ»នេះ គឺអនុលោ មតាមមាត្រា១៩ (កថាខណ្ឌទី៣) នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋ និងនយោបាយ ដែលចែងអំពីការរឹតបន្តឹងមួយចំនួនដែលច្បាប់អាចអនុវត្តបាន ប្រសិនបើចាំបាច់«សម្រាប់ការគោរពសិទ្ធិ ឬកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ និងដើម្បីការពារសន្តិសុខជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ ឬសុខភាពសាធារណៈ ឬសីលធម៌»។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពី«ច្រកទ្វារអ៊ីនធឺណិតជាតិ»ត្រូវបានតាក់តែងឡើងដោយឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយ និងបើកចំហជាមួយអ្នកជំនាញទូរគមនាគមន៍ ប្រតិបត្តិករ និងស្ថាប័នពាក់ព័ន្ធនានា។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ជោគជ័យនៃឌីជីថលូបនីកម្មនិងការអភិវឌ្ឍរបស់កម្ពុជា គឺពឹងផ្អែកលើនិយ័តកម្មធុរកិច្ចក្នុងគោលដៅទប់ស្កាត់អាជីវកម្មទាំងនោះពីការប្រព្រឹត្តខុសច្បាប់ និងផ្ទុយពីក្រមសី លធម៌។«ច្រកទ្វារអ៊ីនធឺណិតជាតិ» គឺជាមធ្យោបាយ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ ព្រមទាំងតម្លាភាព និងចូលរួមទប់ស្កាត់ការតភ្ជាប់បណ្ដាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសង រូបភាព និងវីដេអូអាសអាភាស និងការរំលាភបំពានកុមារតាមអ៊ីនធឺណិត ព្រមទាំងការគំរាមកំហែងតា មប្រព័ន្ធអ៊ីនធឺណិតផ្សេងៗ។

រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាការពារឯកជនភាព និងសេរីភាពក្នុងការបញ្ចេញមតិ។ គ្មានកថាខណ្ឌណាមួយក្នុងអនុក្រឹត្យស្ដីពី«ច្រកទ្វារអ៊ីនធឺណិតជាតិ» អនុញ្ញាតឱ្យមានការប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬការឃ្លាំមើលលើបុគ្គលឡើយ។ ការតភ្ជាប់ ឬប្រតិបត្តិការបច្ចេកទេសទាំងអស់ត្រូវបានធ្វើឡើងដោយមានការធានាសន្តិសុខ និងរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាព ស្របទៅតាមបទដ្ឋានអន្តរជាតិ។ ដើម្បីការពារសិទ្ធិឯកជនភាពរបស់បុគ្គល ច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គលនឹងត្រូវបានតាក់តែងឡើង និងឆ្លងកា ត់ការពិគ្រោះយោបល់ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន។

សេចក្ដីថ្លែងការណ៍ដដែលក៏បានស្នើយ៉ាងទទូចឱ្យអ្នករាយការណ៍ពិសេស បង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅលើការព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់សិទ្ធិមនុស្ស ដូចជា ការប្រើប្រាស់ភាសាសម្អ

ប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើសអើងវ៉ាក់សាំងកូវីដ-១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ ហើយដែលអ្នកជំនាញអស់ទាំងនោះបែរជាសម្ងំនៅស្ងៀមស្ងាត់គួរឱ្យភ្ញាក់ផ្អើល សម្រាប់ហេតុផលមួយចំនួនទៅវិញ៕ ដោយ៖ គង់ ឌិន

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm