ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

2025/10/07 04:00:00 pm        277

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អម​ដំណើរ​ដោយ​ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ប្រចាំការ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និង​ឧតុនិយមខេត្តបាត់ដំបង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជាក់​ស្តែង​ស្ថាន​ភាពទឹកនៅតាមបណ្ដាអាងទឹក និងប្រព័ន្ធធារាសាស្ត្រក្នុងអាងស្ទឹងសង្កែ ចំនួន​បី​ទី​តាំង​គឺ​ទំនប់​អាង​ទឹកពុហបំណងបាត់ដំបង(សេកសក) អាងទឹកកំពីងពួយ និង​ទំនប់​អាង​ទឹក​សាលា​តាអន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សូមជម្រាបថា បរិមាណទឹកជាក់ស្តែង គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ នៅតាម​បណ្តា​អាង​ស្ដុក​ទឹកសំខាន់ៗ ក្នុងខេត្តបាត់ដំបងគឺ ទី១)អាងទឹកពហុបំណងបាត់ដំបង(សេកសក) ស្ថិត​ក្នុង​ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល មានបរិមាណទឹកប្រមាណ ១៣២លានម៉ែត្រគូប ស្មើនឹង ៩៦% នៃបរិមាណស្ដុកទឹកសរុប ១៩៣លានម៉ែត្រគូប ទី២)អាងទឹកកំពីងពួយ ស្ថិតក្នុង​ឃុំ​តា​គ្រាម ស្រុកបាណន់ មានបរិមាណទឹកប្រមាណ ១២៦លានម៉ែត្រគូប ស្មើនឹង ៨៧%​នៃ​បរិមាណ​ស្ដុ​ក​ទឹក​សរុប ១៤៦លានម៉ែត្រគូប និងទី៣)អាងទឹកភាស ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ មាន​បរិមាណ​ទឹកប្រមាណ ៣២,៤លានម៉ែត្រគូប ស្មើនឹង ១០០%នៃបរិមាណស្ដុកទឹកសរុប ៣២,​៤​លាន​​ម៉ែត្រគូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រើនរម្លឹកបន្ថែមដល់បណ្តានាយកដ្ឋានជំនាញ ព្រម​ទាំង​មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ឱ្យបន្តការ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ស្ថាន​ភាព​ទឹក​នៅ​តាម​បណ្តាអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ ជាពិសេសពង្រឹងការ​គ្រប់​គ្រង​ប្រតិបត្តិការ​បិទ​បើកទឹកតាមបច្ចេកទេសនៅតាមសំណង់ស្ទាក់ទឹក និងត្រៀមលក្ខណៈជាប្រចាំ ដើម្បី​ឆ្លើយតបចំពោះគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ ហើយ​មាន​វិធាន​ការថែរក្សាទឹកទុកឱ្យបានល្អ និងបំពេញទឹកក្នុងអាងឱ្យបានគ្រប់គ្រាន់។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥បាន​ជូនដំណឹង​ស្ដីពី​ការបញ្ចប់រដូវវស្សាឆ្នាំ២០២៥ គឺនៅដើមសប្តាហ៍ទី១នៃខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហើយ​ដែលបរិមាណទឹកភ្លៀងធ្លាក់ដែលគ្រប់ដណ្ដប់នៅទូទាំងប្រទេស​នឹង​មាន​កម្រិត​ថ​យ​ចុះ​ជា​អតិបរមា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និ​​ងថែរក្សាប្រភពទឹកទុកដោយស្មារតីទទួលខុសត្រូវ៕


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm