នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង និងជាប្រធានក្រុមប្រតិបត្តិការទី២ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារប្រតិបត្តិការទី២ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផៃ្ទ ស្ដីពីការចុះត្រួតពិនិត្យ វត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម អគ្គនាយករងទាំង៣ ជាអនុប្រធានក្រុមប្រតិបត្តិការទី២ ទទួល៦ខេត្ត និងក្រុមការងារនីមួយៗ ប្រជុំរៀបចំផែនការចុះត្រួតពិនិត្យ និងរាយការអំពីវត្តមានស្នាក់នៅរបស់ជនបរទេសតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់មួយចំនួន នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។