រុស្ស៊ី ច្រានចោលការអះអាងរបស់សហភាពអឺរ៉ុប ដែលថាទីក្រុងមូស្គូជាប់ពាក់ព័ន្ធនឹងការបង្ហោះយានដ្រូន

2025/10/07 08:19:52 pm        166

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ី ចាត់ទុកសេចក្តីថ្លែងការណ៍របស់បណ្ដាមេដឹកនាំសហភាពអឺរ៉ុប រួមទាំងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលអូសទីក្រុងមូស្គូទៅពាក់ព័ន្ធនឹងការហោះហើរយានដ្រូននៅក្នុងផ្នែកផ្សេងៗនៃទ្វីបអឺរ៉ុបថាជាការចោទប្រកាន់គ្មានមូលដ្ឋាន ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ី បានឲ្យដឹងថា លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា មានអ្នកនយោបាយជាច្រើននៅអឺរ៉ុប ដែលឥឡូវនេះមានទំនោរងាកមកស្តីបន្ទោសរុស្ស៊ីចំពោះអ្វីគ្រប់យ៉ាង។ ពួកគេតែងតែធ្វើដូច្នេះដោយគ្មានមូលដ្ឋាន ។ នោះហើយជារបៀបដែលយើងមើលឃើញការចោទប្រកាន់ទាំងនេះ ។  

លោកបានសង្កត់ធ្ងន់ថា ក្រុមមេដឹកនាំសហភាពអឺរ៉ុប មិនគួរភ្ជាប់រាល់ការហោះហើរយានដ្រូនខុសពីធម្មតាទៅលើប្រទេសរុស្ស៊ីទេ ដោយជំរុញឱ្យពួកគេ ពង្រីកការយល់ដឹងរបស់ខ្លួន។ 

លោកថារឿងពាក់ព័ន្ធនឹងដ្រូនទាំងនេះគឺចម្លែក។ ប៉ុន្តែវាគ្មានហេតុផលដែលត្រូវស្តីបន្ទោសរុស្ស៊ីចំពោះរឿងនេះទេ។ ទើបតែថ្ងៃនេះលោកបានដឹងថាអ្នកចូលចិត្តការហោះហើរក្នុងស្រុកម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងមួយរបស់អឺរ៉ុប ខណៈពេលកំពុងសាកល្បងយានដ្រូន។ បុរសនោះមិនមានជាប់ពាក់ព័ន្ធជាមួយរុស្ស៊ីទេ។ នេះគឺជាឧទាហរណ៍ដ៏ជាក់លាក់តូចមួយ និងខុសគ្នាឆ្ងាយ ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសជាច្រើននៅអឺរ៉ុបបានរាយការណ៍ពីការហោះហើរដ្រូនអណាមិក ដែលជំរុញឱ្យមានការបិទដែនអាកាសបណ្តោះអាសន្ន និងការជូនដំណឹងអំពីសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm