ប្រធាន អ.ស.ហ. លើកទឹកចិត្តលើការបន្តអភិវឌ្ឍទីផ្សារមូលបត្រ និងការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និស្សន្ទ

2025/10/07 09:05:00 pm        185

ប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. លើកទឹកចិត្ត​ឱ្យ​បន្ត​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណៈ ការ​បង្កើត​យន្តការ​គ្រប់គ្រងការជួញដូរទ្រព្យឌីជីថល និងការជំរុញការអភិវឌ្ឍទីផ្សារ ឧបករណ៍និស្សន្ទ ដែលជាថ្នាលលើកកម្ពស់ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ និងជាប្រធានក្រុម ប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងនៅក្នុង «សន្និសីទ​មូលបត្រប្រចាំឆ្នាំ ២០២៥ ក្រោមមូលបទ ៖ ការវិវត្តនៃវិ ស័យមូលបត្រ៖ ចីរភាព, នវានុវត្ត, បរិយាបន្ន និង ភាពធន់» នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៥ នេះថា ការអភិវឌ្ឍ​វិស័យ​ហិរញ្ញ​វត្ថុ​ ត្រូវបានចាត់ទុកជាកម្លាំងចលករនៃសេដ្ឋ-កិច្ចជាតិ និងជាផ្នែកដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ ក្នុងគោល បំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកប​ដោយ​ភាព​ធន់ និងបរិយាបន្ន, ដែលក្នុងនេះវិស័យមូលបត្របានដើរតួនាទីមួយដ៏ចម្បង។ ជាក់ ស្តែង, វិស័យមូលបត្រត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់ ក្នុងបញ្ចកោណទី ២ និង​បញ្ច​កោណ​ទី៣ ​នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលម្យ៉ាង, ផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការ​បង្កើន​ភាពប្រកួតប្រជែង, ការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ សម្រាប់​គាំទ្រ​ដល់ការវិនិយោគ តាមរយៈការដាក់ចេញនូវសកម្មភាពសំខាន់ៗរួមមាន៖ ការលើក​កម្ពស់​ការបោះផ្សាយលក់សញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, សញ្ញាបណ្ណនិរន្តរភាព និងសញ្ញា​បណ្ណ​ផ្សារ​ភា្ជប់និរន្តរភាព សម្រាប់វិស័យ ឯកជន; និងការដាក់ឲ្យដំណើរ​ការ​នូវ​ផលិត​ផល​ទ្រព្យ​ឌីជីថល​, ​មូលបត្រអនាគត, ការប្តូរមូលបត្រ (SWAP Securities) និង គម្រោង​វិនិយោគ​រួម​ជា​ដើម​។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ក្រៅពីមូលដ្ឋានខាងលើ, គឺផ្តោត​លើ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ និងការបង្កើនឱកាស ការងាររួមមាន៖ ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យ​ហិរញ្ញ​វត្ថុ​មិន​មែន​ធនាគារ​ ដែលរួមបញ្ចូលនូវផ្នែកធំពីរគឺ, ទី១. ការបន្តអភិវឌ្ឍ ទីផ្សារមូលបត្រ​តាម​រយៈ​ការ​ជំរុញ​ និងការលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យបោះ​ផ្សាយ​លក់​ មូលបត្រជាសាធារណៈ, ការបង្កើតយន្តការលើកទឹកចិត្តដល់វិនិយោគិន, ការបង្កើត​ប្រតិបត្តិករ​ទីផ្សារមូលបត្រអនាគត និងការបង្កើត យន្តការគ្រប់គ្រងការជួញដូរទ្រព្យឌីជីថល។ ទី២. ការជំរុញការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ ដែលជាថ្នាលលើក-កម្ពស់ការគ្រប់គ្រង ហានិភ័យ​ហិរញ្ញវត្ថុ និងយន្តការកំណត់អត្រាការប្រាក់អនាគត តាមរយៈការរៀបចំ​ក្រប​ខណ្ឌ​គតិ​យុត្ត​, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ និងការទាក់ទាញតួអង្គផ្តល់សន្ទនីយភាព។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា សម្រាប់ប្រទេសអភិវឌ្ឍន៍, ទីផ្សារ​មូល​បត្រ​មិន​មែន​គ្រាន់​តែ​ជា​យន្ត​ការ​ហិរញ្ញវត្ថុ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះ និងជាកាតាលីករ ដែលគាំទ្រ និង​ទ្រ​ទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ និងសង្គម ព្រមទាំង ជាប៉ារ៉ាម៉ែត្រសម្រាប់វាស់ពីស្ថានភាព និង​សុខភាពសេដ្ឋកិច្ចផងដែរ។ ដោយឡែកសម្រាប់កម្ពុជា, ទីផ្សារមូលបត្របាននិងកំពុងដើរ តួនា​ទី​យ៉ាង​សំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ ជាសសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ក្នុងការជួយ​ជំរុញ​ និងការគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ចឲ្យមានការរីកចម្រើន ប្រកបដោយបរិយាបន្ន ជវភាព ភាពធន់ នវានុវត្ត និងចីរភា ។ តាមរយៈទីផ្សារមូលបត្រ, កម្ពុជាបាន បង្កើតឲ្យ​មាន​យន្ត​ការ​កាន់​តែ​សម្បូរ​បែប ក្នុងការកៀរគរទុន និងការវិនិយោគប្រកបដោយនវានុវត្ត និងចីរភាពតាមរយៈ៖ ទី១. ទីផ្សារ​មូលបត្រកម្មសិទ្ធិរួមមាន ទីផ្សារគោល និងទីផ្សារកំណើន; ទី២. ទីផ្សារសញ្ញាបណ្ណ; ទី៣. ទីផ្សារ គម្រោងវិនិយោគរួម; ទី៤. ទីផ្សារឧបករណ៍និស្សន្ទ; និងទី៥. ការសាកល្បង​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ ផលិតផល ឬសេវាកម្ម ដែលមាន លក្ខណៈនវានុវត្ត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm