ករណីជំងឺគ្រុនឈាមហក់ឡើងពាសពេញបង់ក្លាដែស ខណៈអ្នកជំនាញអំពាវនាវឱ្យចាត់វិធានការបន្ទាន់

2025/10/07 09:16:27 pm        87

ក្រុមអ្នកជំនាញសុខភាពបាននិយាយថា ការផ្ទុះជំងឺគ្រុនឈាមរបស់ប្រទេសបង់ក្លាដែស កាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស ជាមួយនឹងការឆ្លង និងការស្លាប់កើនឡើងខ្លាំងទូទាំងប្រទេស ដោយព្រមានថា ជំងឺនេះអាចនឹងរីករាលដាលទប់មិនជាប់ ប្រសិនបើពុំមានកិច្ចប្រឹងប្រែងកម្ចាត់មូស ដែលជាភ្នាក់ងារចម្លងរោគ និងការសម្របសម្រួលជាបន្ទាន់ទេនោះ។

យោងតាមអគ្គនាយកដ្ឋានសេវាសុខភាព (DGHS) ជំងឺគ្រុនឈាម ៥០.៦៨៩ករណី និងការស្លាប់ ២១៥នាក់ ត្រូវបានរាយការណ៍ទូទាំងប្រទេសក្នុងឆ្នាំ២០២៥នេះ គិតត្រឹមថ្ងៃទី៦ ខែតុលា កន្លងទៅ។

បាណកវិទូ ឈ្មោះ Kabirul Bashar អ្នកជំនាញផ្នែកសត្វល្អិតនៅសាកលវិទ្យាល័យមួយរបស់បង់ក្លាដែស បាននិយាយថា ការផ្ទុះឡើងនៃជំងឺដែលបណ្តាលមកពីមូសខ្លាខាំនេះ បានធ្ងន់ធ្ងររួចទៅហើយក្នុងខែកញ្ញា កន្លងទៅ ហើយអាចប្រែទៅជា "គួរឱ្យបារម្ភខ្លាំងឡើង" ក្នុងខែតុលានេះ ដោយសារបម្រែបម្រួលអាកាសធាតុ និងភ្លៀងធ្លាក់ខុសប្រក្រតី។

ជាមួយនឹងមន្ទីរពេទ្យដែលស្ថិតក្រោមភាពតានតឹងខ្លាំងនិងការឆ្លងថ្មីនៅតែកើនឡើង មន្ត្រីសុខាភិបាលបារម្ភថា វិបត្តិនឹងកាន់តែជ្រៅទៅៗក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ ឆ្នាំដ៏អាក្រក់បំផុតរបស់បង់ក្លាដែស ក្នុងកំណត់ត្រាសម្រាប់ជំងឺគ្រុនឈាម គឺឆ្នាំ២០២៣ នៅពេលដែលជំងឺនេះបានសម្លាប់មនុស្ស ១.៧០៥នាក់ និងឆ្លងជាង ៣២១.០០០ករណី។ អ្នកជំនាញបានព្រមានថា ប្រទេសនេះអាចប្រឈមនឹងវដ្តនៃការបំផ្លិចបំផ្លាញមួយទៀត ប្រសិនបើវិធានការបង្ការមិនត្រូវបានធ្វើឡើងទេនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm