ក្រុមអាជ្ញាធរគ្រោះមហន្តរាយនិយាយថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី បានបិទបញ្ចប់ការស្វែងរកនៅថ្ងៃអង្គារនេះសម្រាប់ជនរងគ្រោះជាប់ក្រោមគំនរថ្ម នៃអគារសាលារៀនអ៊ីស្លាមដែលបានបាក់រលំ ក្រោយទាញបានសាកសពចំនួន៦៧នាក់ ៧ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ។

ជញ្ជាំង និងជាន់បេតុង បានបាក់សង្កត់ក្មេងប្រុសជំទង់រាប់រយនាក់ដែលភាគច្រើននៅសាលាបង្រៀនសាសនាអ៊ីស្លាម Al Khoziny ក្នុងខេត្តជ្វាខាងកើត (East Java) កាលពីថ្ងៃទី ៣០ ខែកញ្ញា។ ភាគច្រើនបានរួចខ្លួន។
លោក Mohammad Syafii ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា សាកសព និងផ្នែករាងកាយជាច្រើនត្រូវបានរកឃើញ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ត្រូវបានបញ្ជាក់ឡើងដល់ ៦៧នាក់។
លោក Syafii បាននិយាយថាប្រតិបត្តិការនានា ដោយសារការបាក់រលំសំណង់អគារសាលារៀន Al Khoziny ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ។
ក្រុមអាជ្ញាធរបាននិយាយថា មូលហេតុនៃការបាក់រលំនេះ គឺដោយសារការងារសំណង់ជាន់លើ ដែលគ្រឹះសាលាមិនអាចទ្រាំទ្របាន៕