រដ្ឋអូស្ត្រាលី៖ ព្រឹត្តិការណ៍គាំទ្រប៉ាឡេស្ទីននៅថ្ងៃគម្រប់ខួប ៧ តុលា គឺជា «ការខ្វះការគោរពខ្លាំងណាស់»

2025/10/07 10:28:09 pm        350

រដ្ឋដែលមានប្រជាជនច្រើនជាងគេរបស់ប្រទេសអូស្ត្រាលី បានរិះគន់ផែនការរបស់ក្រុមគាំទ្រប៉ាឡេស្ទីន ក្នុងការរៀបចំព្រឹត្តិការណ៍តវ៉ា នៅទីក្រុងស៊ីដនី នាថ្ងៃអង្គារ (ទី៧ ខែតុលា) នេះ ជាខួបលើកទី២ នៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ពោលគឺជាហេតុការណ៍ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១.២០០នាក់ និងបង្កឲ្យមានសង្រ្គាមបង្ហូរឈាម នៅតំបន់ហ្កាហ្សា។

ចាប់តាំងពីពេលនោះមក ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៧.០០០នាក់ និងបានធ្វើឲ្យអ្នកស្រុកហ្កាហ្សាភាគច្រើននៃចំនួន ២,២លាននាក់គ្មានផ្ទះសម្បែង និងអត់ឃ្លាននៅក្នុងដែនដីដែលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែកឥតស្រាកស្រាន្ត។

ក្រុម Stand for Palestine Australia កំពុងរៀបចំព្រឹត្តិការណ៍ «លើកតម្កើងទុក្ករបុគ្គលរបស់យើង» នាល្ងាចថ្ងៃទី៧ ខែតុលា នៅជាយក្រុង Bankstown នៃទីក្រុងស៊ីដនី ដោយនាំឲ្យមានការថ្កោលទោសពីលោក Chris Minns រដ្ឋមន្ត្រីប្រចាំរដ្ឋ New South Wales ដែលរួមមានទីក្រុងស៊ីដនីផងដែរ។

លោក Minns បានប្រាប់ស្ថានីយវិទ្យុ 2GB ថា៖ «វាគឺជាពេលវេលាមិនគួរ និងខ្វះការគោរពខ្លាំងណាស់។ យើងយល់ថា មានការព្រួយបារម្ភ អំពីជនស៊ីវិលប៉ាឡេស្ទីនស្លូតត្រង់ នៅតំបន់ហ្កាហ្សា ប៉ុន្តែក្នុងការរៀបចំព្រឹត្តិការណ៍នេះ នៅថ្ងៃទី៧ ហាក់ដូចជាពួកគេកំពុងលើកតម្កើងសកម្មភាពរបស់ពួកភេរវករហាម៉ាស ជាជាងបង្ហាញកង្វល់ ចំពោះអ្នកដែលរស់នៅក្នុងតំបន់ហ្កាហ្សា»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm