លោក Johnson និយាយថា លោក Putin កំពុង​តម្រង់​កាណុង​កាំភ្លើង​ដាក់​ប្រទេស​អ៊ុយ​ក្រែ​ន

2022/02/03 05:48:44 pm        688

​អង់គ្លេស៖ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​និយាយថា លោក​ប្រធានាធិបតី Vladimir Putin កំពុង​តម្រង់​កាណុង​កាំភ្លើង​ដាក់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើបាប​លោកខាងលិចក្នុងការ​គូរ​ឡើងវិញ​នូវ​ផែនទី​សន្តិសុខ​ក្រោយ​សង្គ្រាមត្រជាក់​។ ​វិមាន​នាយករដ្ឋមន្ត្រីបាន​និយាយ​ក្រោយជំនួប​តាម​ទូរស័ព្ទរវាង​មេដឹកនាំ​ទាំង​២ ​ថា លោក Boris Johnson បាន​ប្រា​ប់លោក Vladimir Putin ហើយ​ថា ការឈ្លាន​ពាន​អ៊ុយ​ក្រែ​ន​ក្លាយជា​កំហុស​ជា​យុទ្ធសាស្ត្រ។​

សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេសបាន​ព្រមាន​ដដែលៗលើ​លោក Putin ទល់នឹង​ការវាយប្រហារ​ណាមួយ​លើ​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុស្ស៊ីបាន​ពង្រាយ​កងទ័ព​ប្រមាណ​ ១០ម៉ឺន​នាក់ជិត​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ជា​អតីត​សហភាពសូវៀត​របស់ខ្លួន​។ ​ក្រុមមន្ត្រី​រុស្ស៊ីបាន​និយាយថា​ លោកខាងលិច​តែងតែ​ខ្លាច​រុស្ស៊ី និង​គ្មាន​សិទ្ធិមក​ប្រដៅ​រុស្ស៊ី​ឡើយ បន្ទាប់ពី​ការឈ្លានពាន​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​មជ្ឈិមបូព៌ា បាន​សាប​ព្រួស​ភាពចលាចលនៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និងស៊ី​រី ហើយ​សម្ព័ន្ធ​យោធា​ណា​តូបានអនុញ្ញាត​ឲ្យ​អតីតសាធារណរដ្ឋប្លុក​ខាងកើត​មួយ​នេះ​ចូល​ជា​សមាជិក​។​

​លោក Johnson បាន​ប្រើ​ដំណើរ​របស់លោក​ទៅកាន់​អ៊ុយ​ក្រែ​ន ដើម្បី​អំពាវនាវ​ឲ្យ​លោកខាងលិច​រួប​រួមគ្នា​ប្រឆាំងនឹង​អ្វីដែល​លោក​បាន​និយាយថា ​ជា​បំណង​របស់លោក Putin ក្នុងការ​បង្កើត​កិច្ច​ព្រម​ព្រៀង Yalta ថ្មីសំដៅ​ដល់​សន្និសីទ​ឆ្នាំ១៩៤៥​ ​នៅពេលដែល​អឺរ៉ុប​ត្រូវបាន​បែកបាក់ដោយសារ​អ្នក​ឈ្នះ​សង្គ្រាមលោកលើកទី​២​ គឺ​សហរដ្ឋអាមេរិក សហភាពសូវៀត និង​ចក្រភព​អង់គ្លេស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm