ជនអន្តោប្រវេសន៍ ៤នាក់ បានស្លាប់ បន្ទាប់ពីលិចនាវា ម្ដុំកោះ Lesbos របស់ក្រិក

2025/10/08 02:18:50 am        60

ឆ្មាំល្បាតឆ្នេររបស់ប្រទេសក្រិក នៅថ្ងៃអង្គារ (ទី៧ ខែតុលា) នេះ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ចំនួន ៤នាក់ បានបាត់បង់ជីវិត ក្រោយទូកដឹកពួកគេ បានលិចនៅម្ដុំកោះ Lesbos របស់ក្រិក បន្ទាប់ពីមានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅក្នុងតំបន់នោះ។

មន្ត្រីឆ្មាំល្បាតឆ្នេរ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនអន្តោប្រវេសន៍ ៣៤នាក់ ត្រូវបានរកឃើញដោយសុវត្ថិភាព នៅឆ្នេរភាគខាងត្បូងនៃកោះ ដោយបន្ថែមថា យ៉ាងហោចណាស់មាននាវាចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿង បានជួយដល់ប្រតិបត្តិការនេះ។ សាកសព ៤នាក់ត្រូវបានរកឃើញនៅសមុទ្រ។

របាយការណ៍បឋម បានបង្ហាញថា មានមនុស្សសរុប ៣៨នាក់ជិះនៅលើទូក។ មូលហេតុដែលនាំឲ្យមានឧបទ្ទវហេតុមិនច្បាស់លាស់នោះឡើយ។

គួរបញ្ជាក់ថា ក្រិក គឺជាប្រទេសមួយ នៅក្នុងចំណោមប្រទេសប៉ះពាល់ដោយវិបត្តិជនអន្តោប្រវេសន៍ឆ្នាំ ២០១៥-២០១៦ នៅពេលដែលមនុស្សជាង ១លាននាក់ បានភៀសខ្លួនចេញពីសង្រ្គាម និងភាពក្រីក្រ នៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ឆ្លងចូលទៅទ្វីបអឺរ៉ុប។

លំហូរជនអន្តោប្រវេសន៍បានធ្លាក់ចុះជាលំដាប់។ ប៉ុន្តែថ្មីៗនេះ ប្រទេសតំបន់មេឌីទែរ៉ាណេមួយនេះ បានរឹតបន្តឹងច្បាប់ទេសន្តរប្រវេសន៍ បន្ទាប់ពីមានការកើនឡើងវិញនូវការមកដល់ពីប្រទេសលីប៊ី តាមរយៈកោះរបស់ក្រិកចំនួន ២ គឺ Crete និង Gavdos៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm