ក្រុមហ៊ុនម្សៅលាបខ្លួនទារក J&J នៅអាមេរិក ត្រូវបង់ពិន័យជិត ១ពាន់លានដុល្លារ ក្នុងសំណុំរឿងបង្កមហារីក

2025/10/08 05:21:33 pm        196

គណៈវិនិច្ឆ័យនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុន Johnson & Johnson (ហៅកាត់ថា J&J) មានកំហុស ហើយត្រូវបង់ប្រាក់ចំនួន ៩៦៦លានដុល្លារ ដល់គ្រួសារស្ត្រីម្នាក់ ដែលស្លាប់ដោយសារជំងឺមហារីកកោសិកា មេសូតេលីយ៉ូម៉ា (Mesothelioma) ក្នុងការកាត់ក្ដីចុងក្រោយបំផុតដែលចោទថា ផលិតផលម្សៅលាបខ្លួនទារកផ្អែកលើសារធាតុម្យ៉ាងឈ្មោះ ថាក (Talc) របស់ក្រុមហ៊ុននេះ បណ្តាលឱ្យមានជំងឺមហារីក។

ក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះឈ្មោះ Mae Moore ជាអ្នកស្រុករដ្ឋកាលីហ្វ័រនីញ៉ា ដែលស្លាប់នៅអាយុ ៨៨ឆ្នាំ ក្នុងឆ្នាំ២០២១ បានប្តឹងក្រុមហ៊ុនក្នុងឆ្នាំដដែលនេះ ដោយអះអាងថា ផលិតផលម្សៅលាបខ្លួនទារកប្រភេទ Talc របស់ J&J មានផ្ទុកជាតិរ៉ែម្យ៉ាងឈ្មោះ អាបស្តូស (Asbestos) ដែលបណ្តាលឱ្យកើតជំងឺមហារីក។ កាលពីថ្ងៃចន្ទ គណៈវិនិច្ឆ័យបានបញ្ជាឱ្យ J&J បង់ប្រាក់សំណង ១៦លានដុល្លារ និងប្រាក់ពិន័យ ៩៥០លានដុល្លារ នេះបើយោងតាមឯកសារតុលាការ។

លោក Erik Haas អនុប្រធានផ្នែកវិវាទសកលរបស់ J&J បាននិយាយថា ក្រុមហ៊ុនគ្រោងប្តឹងឧទ្ធរណ៍ភ្លាមៗ ដោយហៅសាលក្រមនេះថា "គួរឱ្យភ្ញាក់ផ្អើល និងមិនស្របតាមរដ្ឋធម្មនុញ្ញ"។

ក្រុមហ៊ុននិយាយថា ផលិតផលរបស់ខ្លួនមានសុវត្ថិភាពណាស់ មិនមានផ្ទុកសារធាតុអាបស្តូស និងមិនបង្កមហារីកនោះទេ។ J&J បានឈប់លក់ម្សៅលាបខ្លួនកូនក្មេងដែលផ្អែកលើសារធាតុ Talc នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ ដោយប្តូរទៅប្រើប្រភេទផ្សេងជំនួសវិញ។ មហារីកកោសិកាមេសូតេលីយ៉ូម៉ានេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការប៉ះពាល់សារធាតុអាបស្តូល។

គួរឱ្យដឹងថា ក្រុមហ៊ុន J&J កំពុងប្រឈមនឹងការប្តឹងផ្តល់ពីដើមបណ្តឹងជាង ៦៧.០០០នាក់ ដែលអះអាងថា ពួកគេត្រូវធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីក បន្ទាប់ពីប្រើម្សៅលាបខ្លួនទារក និងផលិតផលមានសារធាតុ Talc ផ្សេងទៀត របស់ក្រុមហ៊ុននេះ នេះបើយោងតាមឯកសាររបស់តុលាការ។ J&J បានព្យាយាមដោះស្រាយវិវាទតាមរយៈការប្រកាសក្ស័យធន ប៉ុន្តែសំណើនោះត្រូវបានច្រានចោល ៣ដងមកហើយដោយតុលាការសហព័ន្ធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        163
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        151
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm