ឧត្តរមានជ័យ៖ ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ រួមទាំងក្រុមការងារមន្ទីរស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងប្រវត្តិសាស្រ្ត សំរាប់សាងសងស្ទូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ តេជោសែន ដែលមានទីតាំងស្ថិតលើចំណុចភ្នំ២០០ ជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២ ខែកុម្ភៈ ម្សិលមិញនេះ ។
ក្នុងការចុះត្រួតពិនិត្យទីតាំងប្រវត្តិសាស្រ្តនេះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ទឹកដីស្រុកអន្លង់វេង គឺជាទឹកដីប្រវត្តិសាស្រ្តមួយដ៏ជូចត់ ដែលបានបន្សល់ទុកកាលពីសម័យសង្រ្គាម ហើយតំបន់នេះ បច្ចុប្បន្នកំពុងតែមានការអភិវឌ្ឍរីកចម្រើនច្រើននូវលើគ្រប់វិស័យរាល់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋាននេះ។
ឯកឧត្តម បានបញ្ជាក់ថា ការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ តេជោសែន នៅលើចំណុចភ្នំ២០០ ច្រកជាំសាងាំនេះ នៅពេលខាងមុខអាចធ្វើការទាក់ទាញការចាប់អារម្មណ៍បានច្រើនផងដែរ ពីផ្នែកលើវិស័យទេសចរ សំរាប់ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនា និងសិក្សាស្វែងយល់ស្រាវជ្រាវពីរឿងប្រវត្តិសាស្រ្តនានា ក្នុងតំបន់នេះផងដែរ៕
អត្ថបទ៖ ឃិន សារិទ្ធ





