កងទ័ពឆ្មាំជាតិរាប់រយនាក់មកពីរដ្ឋតិចសាស់ បានត្រៀមចេញល្បាតតាមដងផ្លូវនៅទីក្រុង Chicago

2025/10/08 05:24:53 pm        204

ការគំរាមកំហែងរបស់ លោក Donald Trump ក្នុងការយកមកប្រើច្បាប់ប្រឆាំងការបះបោររបស់សហព័ន្ធដើម្បីពង្រីកការដាក់ពង្រាយបុគ្គលិកយោធារបស់លោកទៅកាន់ទីក្រុងនានាក្នុងសហរដ្ឋអាមេរិកបានបង្កើនការតតាំងខាងផ្លូវច្បាប់របស់លោកជាមួយទីក្រុងនានាដែលដឹកនាំដោយក្រុមប្រជាធិបតេយ្យលើសិទ្ធិអំណាចប្រធានាធិបតី ខណៈកងទ័ពឆ្មាំជាតិរាប់រយនាក់មកពីរដ្ឋតិចសាស់បានត្រៀមដើម្បីចេញល្បាតនៅតាមដងផ្លូវក្នុងទីក្រុង Chicago ។

លោកប្រធានាធិបតី បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងពិចារណាប្រើប្រាស់ច្បាប់ប្រឆាំងការបះបោរ ជាច្បាប់មួយដែលបានអនុម័តកាលពីជាងពីរសតវត្សមុន ដើម្បីបញ្ចៀសសេចក្តីសម្រេចរបស់តុលាការដែលដាក់ការរឹតត្បិតលើបញ្ជារបស់លោកក្នុងការបញ្ជូនកងទ័ពឆ្មាំជាតិចូលទៅក្នុងទីក្រុងនានាជុំវិញការជំទាស់របស់មន្ត្រីក្នុងតំបន់ និងរដ្ឋ។

នៅក្រោមច្បាប់សហព័ន្ធ ឆ្មាំជាតិនិងកងទ័ពយោធា ជាទូទៅត្រូវបានហាមឃាត់មិនឱ្យអនុវត្តច្បាប់ស៊ីវិល។ ប៉ុន្តែច្បាប់ប្រឆាំងការបះបោរ ដំណើរការជាករណីលើកលែងចំពោះច្បាប់នោះ ហើយនឹងផ្តល់អំណាចដល់កងទ័ព និងនគរបាលដោយផ្ទាល់ និងចាប់ខ្លួនមនុស្ស។

កាលពីសប្តាហ៍មុន នៅក្នុងសុន្ទរកថាទៅកាន់មេបញ្ជាការយោធាជាន់ខ្ពស់ លោក Trump បានស្នើឱ្យប្រើប្រាស់ទីក្រុងនានារបស់សហរដ្ឋអាមេរិកជា «កន្លែងហ្វឹកហាត់» សម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលធ្វើឲ្យស្រឡាំងកាំងដល់គណបក្សប្រជាធិបតេយ្យ និងក្រុមសេរីភាពស៊ីវិល។

លោក Trump បានបញ្ជាឱ្យកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុង Chicago ជាទីក្រុងធំបំផុតទីបីរបស់សហរដ្ឋអាមេរិក និងទីក្រុងPortland រដ្ឋ Oregon បន្ទាប់ពីការដាក់ពង្រាយកាលពីពេលមុនរបស់លោកទៅកាន់ទីក្រុង Los Angeles និងទីក្រុង Washington, D.C. ដែលក្នុងករណីនីមួយៗលោកត្រូវធ្វើដូច្នេះ ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក្លាពីអភិបាលក្រុងនិងអភិបាលរដ្ឋរបស់គណបក្សប្រជាធិបតេយ្យក៏ដោយ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm