ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីកាលពីថ្ងៃអង្គារ ទី៧ ខែតុលា ពីការប្រើប្រាស់នាវាដឹកប្រេងសម្រាប់ការប្រមូលព័ត៌មានស៊ើបការណ៍ និងធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញ។
លោក Zelenskyy នៅក្នុងសុន្ទរកថាតាមវីដេអូ បន្ទាប់ពីទទួលបានរបាយការណ៍សង្ខេបពីប្រមុខចារកម្មបរទេសរបស់អ៊ុយក្រែនដែលបាននិយាយថា លោកកំពុង «ចែករំលែកព័ត៌មាននេះជាមួយដៃគូនានាហើយវាមានសារៈសំខាន់ខ្លាំងក្នុងការឆ្លើយតបរបស់ពួកគេចំពោះប្រទេសរុស្ស៊ី គឺជារឿងពិតប្រាកដ»។

លោក Zelenskyy និយាយថា ប្រមុខចារកម្មបរទេស លោក Oleh Ivashchenko បានពិពណ៌នានៅក្នុងរបាយការណ៍របស់លោកអំពីរបៀបដែលរុស្ស៊ីកំពុងប្រើប្រាស់នាវាដឹកប្រេងពី «ក្បួននាវាស្រមោល» របស់ខ្លួនដើម្បី «ធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញ និងធ្វើឱ្យអស្ថិរភាពនៅអឺរ៉ុប»។

លោកបាននិយាយបន្តថា«ករណីថ្មីៗនៃយានដ្រូន ដែលត្រូវបានបាញ់ចេញពីនាវាដឹកប្រេង គឺជាគំរូ។