ប្រធានាធិបតីបារាំង រងសម្ពាធកាន់តែខ្លាំងឱ្យបញ្ចប់ "ភាពរញ៉េរញ៉ៃ" ខាងនយោបាយ

2025/10/08 05:59:16 pm        163

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងកាលពីថ្ងៃអង្គារ (៧ តុលា) ឱ្យលាលែងពីតំណែង ឬរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ដើម្បីបញ្ចប់ភាពចលាចលខាងនយោបាយ ដែលបានបង្ខំនាយករដ្ឋមន្ត្រីចំនួន ៥រូបហើយ ឱ្យលាលែងពីតំណែងក្នុងរយៈពេលតិចជាងពីរឆ្នាំ។

ប្រធានាធិបតីកណ្តាលនិយមរបស់បារាំងវ័យ ៤៧ឆ្នាំរូបនេះ បាននិយាយម្តងហើយម្តងទៀតថា លោកនឹងបន្តកាន់តំណែងឱ្យផុតអាណត្តិទីពីររបស់ខ្លួន ដែលនឹងបញ្ចប់នៅឆ្នាំ២០២៧។ ទោះយ៉ាងនេះក្ដី ការអំពាវនាវឱ្យលោកចុះពីតំណែងកាន់តែកើនឡើង ក្នុងអំឡុងវិបត្តិនយោបាយដ៏អាក្រក់បំផុតមួយចាប់តាំងពីការបង្កើតសាធារណរដ្ឋទីប្រាំ ដែលជាប្រព័ន្ធរដ្ឋាភិបាលបច្ចុប្បន្នរបស់បារាំង នៅឆ្នាំ១៩៥៨មក។

កាលពីថ្ងៃអង្គារដដែលនោះ នាយករដ្ឋមន្រ្តីដែលកំពុងចុះពីតំណែងរបស់លោក Macron គឺលោក Sebastien Lecornu បានធ្វើកិច្ចចរចាចុងក្រោយដើម្បីបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែនាយករដ្ឋមន្ត្រីទីមួយរបស់លោក Macron នៅឆ្នាំ២០១៧ គឺលោក Edouard Philippe បាននិយាយថា ដល់ពេលហើយដែលបារាំងមានប្រធានាធិបតីថ្មីដើម្បីបំបែកភាពជាប់គាំង និងបញ្ចប់ភាពរញ៉េរញៃនេះ។

ចលាចលនយោបាយក្នុងសេដ្ឋកិច្ចធំទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ គឺជាព័ត៌មានទំព័រមុខនៅទូទាំងអឺរ៉ុប ស្របពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងទាមទារឱ្យទ្វីបនេះប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងការការពារ និងផ្ដល់ជំនួយឱ្យអ៊ុយក្រែន។ ទីផ្សារសកលមានការភ័យខ្លាច ដោយវិនិយោគិនកំពុងតាមដានយ៉ាងដិតដល់លើរឿងនេះ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm