អនុរដ្ឋមន្ត្រីប្រចាំរដ្ឋភាគខាងជើង ប្រទេសឥណ្ឌា លោក Mukul Agnihotri បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស១៥ នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានជួបគ្រោះបំណាក់ដីនៅរដ្ឋ Himachal Pradesh។

រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Sukhvinder Singh Sukhu បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា មាន «ការព្រួយបារម្ភថាមនុស្សមួយចំនួនអាចជាប់នៅក្រោមកម្ទេចកម្ទីហើយគ្រឿងចក្រជីករុករកកំពុងជីកនៅក្នុងតំបន់នោះដើម្បីស្វែងរកអ្នកនៅរស់ជីវិត។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសផ្តល់ប្រាក់ចំនួន ២០០.០០០ រូពី (២.២៥៤ ដុល្លារ) ពីមូលនិធិសង្គ្រោះជាតិរបស់នាយករដ្ឋមន្ត្រីសម្រាប់សាច់ញាតិអ្នកដែលបានស្លាប់ក្នុងឧបទ្ទវហេតុនេះ ហើយអ្នករងរបួសនឹងទទួលបានប្រាក់ ៥០.០០០ រូពី។