អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារទី៧ ខែតុលាថា យ៉ាងហោចណាស់កម្មករសំណង់៤នាក់បានបាត់ខ្លួន បន្ទាប់ពីអគារដែលកំពុងជួសជុលមួយផ្នែកបានបាក់រលំនៅទីក្រុង Madrid ភាគកណ្តាល។
អភិបាលរងក្រុង Madrid លោក Inma Sanz បានប្រាប់អ្នកសារព័ត៌មានថា បុរសបីនាក់ និងស្ត្រីម្នាក់ត្រូវបានរាយការណ៍ដោយក្រុមហ៊ុនសំណង់ទទួលបន្ទុកថា បានបាត់ខ្លួន ។

លោក Sanz បាននិយាយថា «អគារជាន់ខាងលើបានបាក់រលំនិងធ្លាក់ចុះមកក្រោម ដែលយើងអាចនិយាយបានថាមានចំនួនកម្ទេចថ្មយ៉ាងច្រើន ខណៈយើងនឹងចំណាយពេលយូរដើម្បីបោសសម្អាត មិហើយមិនមែនត្រឹមតែប៉ុន្មានម៉ោងនោះទេ ប៉ុន្តែប្រហែលជាចំណាយពេលច្រើនថ្ងៃ»។

នគរបាល និងក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រើប្រាស់យានដ្រូន និងសត្វសុនខហិតក្លិន ដើម្បីស្វែងរកអ្នកបាត់ខ្លួននៅខាងក្នុងអគារដែលមានទីតាំងនៅជិត opera house នៃរដ្ឋធានីប្រទេសអេស្ប៉ាញ។
លោក Beatriz Martin អ្នកនាំពាក្យអង្គភាពសេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្សពីរនាក់បានរងរបួសស្រាល ខណៈមនុស្សទីបីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរបួសជើង។
លោក Martin បាននិយាយបន្ថែមថា ការបាក់រលំដោយផ្នែកនៃអគារកម្ពស់ប្រាំជាន់បានកើតឡើងនៅខាងក្នុង ដែលធ្វើឲ្យផ្នែកខាងមុខរបស់វានៅដដែលគ្មានការខូចខាតនោះទេ។