តំបន់រុស្ស៊ី បង្កើនប្រាក់បន្ថែមលើការចូលបម្រើយោធា ដើម្បីទាក់ទាញមនុស្សឱ្យចូលប្រយុទ្ធនៅអ៊ុយក្រែន

2025/10/08 06:33:31 pm        303

តំបន់ជាច្រើនរបស់ប្រទេសរុស្ស៊ី កំពុងបង្កើនយ៉ាងខ្លាំងនូវចំនួនទឹកប្រាក់ដែលពួកគេបង់ឱ្យអ្នកចូលបម្រើយោធាថ្មី ខណៈក្រុមអ្នកវិភាគនិយាយថា យុទ្ធនាការជ្រើសរើសបុគ្គលិកយោធា "បែបមនោគមវិជ្ជា" លែងមានប្រសិទ្ធភាពទៀតហើយដើម្បីជំរុញប្រជាជនឱ្យប្រយុទ្ធនៅអ៊ុយក្រែន។

តំបន់ជាច្រើនរបស់រុស្ស៊ី បានប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ពួកគេនឹងបង្កើនប្រាក់រង្វាន់ចំនួនដល់ទៅ ៤ដង នៃការចុះឈ្មោះធ្វើទាហាន ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្កើនចំនួនបុគ្គលិករបស់ពួកគេ។

រដ្ឋាភិបាលនៃតំបន់ Tyumen នៅស៊ីបេរី បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួននឹងបង់ប្រាក់ឱ្យអ្នកចូលធ្វើទាហានថ្មីចំនួន ៣លានរូប្លិ៍ (៣៦.៥៦០ដុល្លារអាមេរិក) បន្ថែមពីលើប្រាក់ ៤សែនរូប្លិ៍ ដែលពួកគេទទួលបានពីរដ្ឋាភិបាលសហព័ន្ធ - ដរាបណាអ្នកទាំងនោះចុះឈ្មោះមុនដំណាច់ខែវិច្ឆិកា។

របាយការណ៍ព័ត៌មានបានឱ្យដឹងថា រុស្សីខាតបង់យ៉ាងសម្បើមក្នុងសង្រ្គាមលើអ៊ុយក្រែន ដោយមានការប៉ាន់ប្រមាណថា ទាហានរុស្ស៊ី ១លាននាក់ ត្រូវបានសម្លាប់ ឬរងរបួស ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធាពិសេសកាលពី ៣ឆ្នាំមុនមក។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានដាក់ការជ្រើសរើសបុគ្គលិកជាចំណុចសំខាន់មួយក្នុងចំណោមអាទិភាពកំពូលរបស់យោធា ក្នុងអំឡុងកិច្ចប្រជុំការពារជាតិកម្រិតខ្ពស់កាលពីខែសីហាកន្លងទៅ ដោយសង្កត់ធ្ងន់ថា កម្លាំងទ័ពគឺជា "គន្លឹះសម្រាប់គាំទ្រដល់ប្រតិបត្តិការវាយលុក"។

លោក Belousov បានអះអាងថា គោលដៅជ្រើសរើសបុគ្គលិកកំពុងត្រូវបានបំពេញ ប៉ុន្តែបណ្តាញស៊ើបអង្កេតឯករាជ្យរបស់រុស្ស៊ី IStories បានរាយការណ៍ផ្អែកលើទិន្នន័យនៃការចំណាយថវិកាផ្លូវការថា មនុស្សប្រហែល ៣៧.៩០០នាក់ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥នេះ ដែលជាចំនួនតិចជាងពីរដងកន្លះ កាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm