ទំហំមូលធនូបនីយកម្មទីផ្សារសរុបរបស់ផ្សារមូលបត្រកម្ពុជាមានតម្លៃ ២,៧៥ ពាន់លាន​ដុល្លារ​អាម៉េរិក

2025/10/08 07:38:00 pm        359

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥នេះ ទំហំមូលធនូបនីយកម្មទីផ្សារសរុប របស់ផ្សារ​មូល​បត្រ​កម្ពុជា​មានតម្លៃប្រមាណជាង ១១ ទីលានរៀល ត្រូវ ២,៧៥ ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង ៥,៧៣% ធៀបនឹងផលិតផលក្នុងស្រុកសរុប។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា លើក​ឡើង​នៅក្នុង «សន្និសីទ មូលបត្រប្រចាំឆ្នាំ ២០២៥ ក្រោមមូលបទ៖ ការវិវត្តនៃវិស័យ​មូល​បត្រ​៖ ចីរភាព នវានុវត្ត បរិយាបន្ន និងភាពធន់» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះថា សមិទ្ធ​ផល​ទីផ្សារ គិតមកដល់បច្ចុប្បន្ន, ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន ២៥ បានបោះផ្សាយ​លក់​មូល​បត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនទាំង២៥នេះ បាន​ប្រមូល​សាច់​ប្រាក់ក្នុងរង្វង់ ៥៥០ លានដុល្លារ អាម៉េរិក ហើយនៅថ្ងៃនេះ ផ្សារមូលបត្រ​នឹង​មាន​ការ​ចុះបញ្ជី​សញ្ញាបណ្ណចំនួន ១០០ លានដុល្លារអាម៉េរិកបន្ថែមទៀត។

ឯកឧត្តម បន្តឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនទាំង២៥ នេះ មានក្រុមហ៊ុនចំនួន ១១ បាន​បោះ​ផ្សាយ​លក់​មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួម​បញ្ចូល​ទាំង​សញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលនេះជា មោទនភាពមួយ​សម្រាប់​កម្ពុជា​។ ​ថ្វីត្បិតតែប្រទេសយើងចាប់ផ្តើមទីផ្សារដើរក្រោយគេ ហើយទំហំទីផ្សារនៅតូច តែ​ការ​អនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល។ ចំពោះ​សញ្ញា​បណ្ណ​ដែល​បានបោះផ្សាយ គឺមានឥណប្រតិទានចន្លោះពី ៣ ឆ្នាំ ដល់ ១៥ ឆ្នាំ, ជាក់ស្តែង​គិត​ត្រឹម​ត្រី​មាស​ទី២ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃជាង ១១ទីលានរៀល ត្រូវ​ប្រមាណ​ ២,៧៥ ពាន់លានដុល្លារអាម៉េរិក។

ឆ្លើយតបទីផ្សារនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បាន​ផ្ដល់​នូវអនុសាសន៍មួយចំនួនរួមមាន៖ និយ័តករមូលបត្រកម្ពុជា ត្រូវដឹកនាំ​អនុវត្ត​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យមូលបត្រ ២០២៥-២០៣៥ ប្រកបដោយស្មារតីបុរេសកម្ម, ម្ចាស់ការ និងការ​ទទួល​ខុស​ត្រូវខ្ពស់។ ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ ដើម្បីពិនិត្យ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីផ្សារ​ដែល​មាន​ស្រាប់ ដោយពង្រឹងធ្វើទំនើបកម្ម និងអាចឈានទៅដល់​ការ​កែ​ទម្រង់​ចាំបាច់​នានា​ជា​ជំហាន​ៗ។ និយ័តករមូលបត្រកម្ពុជា និងស្ថាប័នស្ថិតក្រោមនិយ័តកម្ម ត្រូវបន្តធ្វើការ រួមគ្នា និង​សហការ​គ្នាស្អិតល្មួត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់ផលប្រយោជន៍ និង​ការ​គាំ​ពារ​វិនិយោគិន ជាអាទិភាព ស្របតាមយន្តការដែលមានស្រាប់ និងអាចពិនិត្យ បង្កើត​យន្តការ​ថ្មី​បន្ថែម​។ ត្រូវបន្តកិច្ចសហការល្អ ក្នុងការលើកកម្ពស់ការ អភិវឌ្ឍទីផ្សារមូលបត្រចីរភាព ក៏ដូចជា​ក្នុង​ការ​ជំរុញអនុវត្តគោលនយោបាយពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រកម្ពុជា សម្រេចបាននូវ គោល​ដៅ​អព្យា​ក្រឹត្យ​កាបូន ២០៥០ ព្រមទាំងត្រូវបន្តនូវកិច្ច សហការស្អិតល្មួត ក្នុងយុទ្ធនាការ​ប្រឆាំង​ការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាថា វិស័យមូលបត្រ មិនត្រូវជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះឡើយ។ និយ័តករមូល បត្រកម្ពុជា ត្រូវប​ន្ត​ជំរុ​ញ​ការ​ធ្វើ​បរិវត្តកម្មឌីជីថល ទាំងក្នុងស្ថាប័ននិយ័តករមូលបត្រ និងវិស័យមូលបត្រទាំងមូល ដោយ​មាន​ការចូលរួមយ៉ាងសកម្ម ពីគ្រប់តួអង្គពាក់ព័ន្ធក្នុងទីផ្សារនិង ត្រូវបន្តជំរុញសមាហរណកម្មទីផ្សារ ជាមួយនឹងនិយ័តករក្នុងតំបន់ និងអន្តរជាតិ ដើម្បីរក្សាទីផ្សារមូលបត្រឲ្យបានរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm