តម្លៃប្រេងបានកើនឡើងជាថ្មីនៅថ្ងៃពុធ (៨ តុលា) នេះ ខណៈវិនិយោគិនបានលុបបំបាត់ក្ដីបារម្ភនៃការផ្គត់ផ្គង់លើសកម្រិត ដោយសារអង្គការប្រទេសនាំចេញប្រេង OPEC+ បានសម្រេចចិត្តទប់ស្កាត់ការបង្កើនផលិតកម្មរបស់ខ្លួននៅខែវិច្ឆិកា។

តម្លៃភាគហ៊ុនប្រេងឆៅរបស់ Brent បានកើនឡើង ៤៨សេន ឬ ០,៧% ដល់តួលេខ ៦៥,៩៣ដុល្លារ ក្នុងមួយបារ៉ែលត្រឹមម៉ោងសកល ០៤:០០នាទីព្រឹកថ្ងៃពុធនេះ ហើយប្រេងឆៅរបស់អាមេរិក WTI បានកើនឡើង ៥១សេនផងដែរ ឬ ០,៨% ដល់តម្លៃ ៦២,២៤ដុល្លារ។

នៅមុននោះ សន្ទស្សន៍ភាគហ៊ុនមានភាពមិនច្បាស់លាស់ក្នុងវគ្គជួញដូរមុន ដោយសារអ្នកវិនិយោគកំពុងថ្លឹងថ្លែងពីសញ្ញានៃកង្វះការផ្គត់ផ្គង់ ធៀបនឹងការបង្កើនតិចជាងការរំពឹងទុកក្នុងទិន្នផលខែវិច្ឆិកា ពីអង្គការនៃប្រទេសនាំចេញប្រេង និងសាខា ឬហៅថា OPEC+។ អង្គការ OPEC+ បានជ្រើសរើសយកការបង្កើនទិន្នផល ១៣៧.០០០បារ៉ែល ក្នុងមួយថ្ងៃ ដែលជាចំនួនទាបបំផុតមួយក្នុងចំណោមជម្រើសដែលក្រុមនេះបានពិភាក្សាកាលពីចុងសប្តាហ៍។
អ្នកវិភាគជាន់ខ្ពស់ឈ្មោះ លោក Emril Jamil នៅក្រុមហ៊ុនស្រាវជ្រាវប្រេង LSEG បាននិយាយថា ប្រេងកំពុងជួញដូរក្នុងតម្លៃខ្ពស់សម្រាប់ពេលនេះ ដោយសារពាណិជ្ជករមួយចំនួនកំពុងស្ទាក់ស្ទើរ ឬកំពុងភ្នាល់ថា តម្លៃប្រេងនឹងហក់ឡើងដោយសារកិច្ចប្រឹងប្រែងទប់ស្កាត់លំហូរប្រេងឆៅរបស់រុស្ស៊ី៕