លោក Trump៖ អាមេរិកនឹង «ធ្វើគ្រប់យ៉ាងដែលអាច» ដើម្បីបង្ការសង្គ្រាម បើក្រុមហាម៉ាសឈានដល់កិច្ចព្រមព្រៀងសន្តិភាព

2025/10/08 10:32:45 pm        68

ប្រធានាធិបតីអាមេរិក លោក Donald Trump ទទូចថា សហរដ្ឋអាមេរិកនឹង «ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន» ដើម្បីរារាំងអ៊ីស្រាអែលកុំឲ្យចាប់ផ្តើមសង្គ្រាម នៅតំបន់ហ្កាហ្សាឡើងវិញ នៅក្នុងករណីដែលក្រុមហាម៉ាសយល់ព្រម លើកិច្ចព្រមព្រៀងសន្តិភាព។

កិច្ចចរចាដោយប្រយោល រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តសម្រាប់ថ្ងៃទី២ នៅទីក្រុងមាត់សមុទ្រអេហ្ស៊ីប Sharm El Sheikh ខណៈដែលខួបលើកទី២ នៃការវាយប្រហារបង្ហូរឈាមដោយក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ត្រូវបានប្រារព្ធឡើងទូទាំងប្រទេសអ៊ីស្រាអែល។ 

ក្នុងអំឡុងពេលការសម្លាប់រង្គាលនោះ ក្រុមសកម្មប្រយុទ្ធហាម៉ាស បានផ្ដាច់ជីវិតមនុស្សប្រហែល ១.២០០នាក់ និងបានចាប់ជាចំណាប់ថ្នូរ ២៥០នាក់។ ហើយក្នុងរយៈពេល ២ឆ្នាំចាប់តាំងពីពេលនោះមក អាជ្ញាធរសុខាភិបាល នៅតំបន់ហ្កាហ្សា បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនជាង ៦៧.០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទូទាំងតំបន់នេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានយល់ព្រម ចំពោះផែនការសន្តិភាព ២០ចំណុចរបស់លោក Trump សម្រាប់តំបន់ហ្កាហ្សា ខណៈដែលក្រុមហាម៉ាស បានបង្ហាញការគាំទ្រជាគោលការណ៍ ចំពោះសំណើនេះ ប៉ុន្តែបានទាមទារឲ្យមានការចរចាបន្ថែមទៀត ជុំវិញបញ្ហាសំខាន់ៗ។ ក្តីបារម្ភមួយ សម្រាប់ក្រុមសកម្មប្រយុទ្ធនេះ គឺថា អ៊ីស្រាអែលអាចនឹងត្រលប់ទៅបង្កសង្គ្រាមដ៏ខ្លាំងក្លារបស់ខ្លួនវិញ នៅតំបន់ហ្កាហ្សា ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងបាញ់ផ្លោងនៅដី នៅពេលដែលចំណាប់ថ្នូរអ៊ីស្រាអែលនៅសល់ ត្រូវបានបញ្ជូនត្រលប់ទៅវិញ។ 

ដោយថ្លែងពីទីក្រុង Washington DC លោក Trump បានព្យាយាមសម្រាលការភ័យខ្លាចទាំងនោះ នៅពេលត្រូវបានសួរថា តើការធានាអ្វីខ្លះដែលលោកនឹងផ្តល់ឲ្យរដ្ឋអារ៉ាប់ អំពីសន្តិភាពយូរអង្វែងនោះ។ លោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា៖ «មែនហើយ ការធានាចម្បង គឺនៅពេលដែលកិច្ចព្រមព្រៀងនេះកើតឡើង ប្រសិនបើវាកើតឡើង អំឡុងការចរចា នាពេលនេះ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន»។

នៅមុននេះ ក្រុមហាម៉ាសបានទទូចថា ខ្លួននឹងដោះលែងចំណាប់ថ្នូនៅសល់ទាំងអស់ ប្រសិនបើអ៊ីស្រាអែលដកកងកម្លាំងទាំងអស់ចេញពីតំបន់ហ្កាហ្សាភ្លាមៗ។ ផែនការសន្តិភាពរបស់ Trump តាមដែលបានបញ្ជាក់ បង្ហាញពីការដោះលែងអ្នកជាប់ឃុំទាំងអស់ ក្នុងរយៈពេល ៧២ម៉ោងដំបូង បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានឈានដល់។ 

ប៉ុន្តែវាគ្រាន់តែបញ្ជាក់ពីការដកទ័ពអ៊ីស្រាអែលជាដំណាក់កាល និងដោយផ្នែកប៉ុណ្ណោះ ស្របតាមការទទូចរបស់លោក Netanyahu ដែលថា សន្តិសុខរបស់ប្រទេសលោក អាចត្រូវបានធានា លុះត្រាតែមានវត្តមានយោធា នៅតាមខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm