សេតវិមានគំរាមមិនបើកប្រាក់ឈ្នួលដល់បុគ្គលិកដែលត្រូវបានឲ្យសម្រាក អំឡុងពេលបិទរដ្ឋាភិបាល

2025/10/08 10:35:16 pm        71

បើយោងទៅតាមបុគ្គលម្នាក់ដែលដឹងពីបញ្ហានេះ បានឲ្យដឹងថា សេតវិមានកំពុងពិចារណាពីការមិនបើកប្រាក់ឈ្នួលដល់និយោជិតសហព័ន្ធរយៈពេលជាច្រើនថ្ងៃ ដែលពួកគេត្រូវបានឲ្យសម្រាកបណ្ដោះអាសន្ន ក្នុងអំឡុងពេលមានការបិទប្រតិបត្តិការរដ្ឋាភិបាល ជាចំណាត់ការដែលអាចផ្ទុយនឹងច្បាប់ដែលកំណត់ឲ្យបុគ្គលិកទទួលបានប្រាក់ឈ្នួលវិញ នៅពេលដែលរដ្ឋាភិបាលបើកដំណើរការឡើងវិញ។

ការិយាល័យថវិការបស់សេតវិមានដឹកនាំដោយលោក Russell Vought បានធ្វើសេចក្តីព្រាងអនុស្សរណៈមួយ ដែលបញ្ជាក់ថា កម្មករមិនត្រូវបានធានាសំណង ក្នុងអំឡុងពេលបិទរដ្ឋាភិបាលនេះទេ ជាជំហរដែលបង្កើនហានិភ័យឲ្យមានការប្រឈមមុខដាក់គ្នាជាមួយគណបក្សប្រជាធិបតេយ្យជិតមួយសប្តាហ៍ បន្ទាប់ពីទីភ្នាក់ងារ និងក្រសួងបានផ្អាកប្រតិបត្តិការដែលមិនសំខាន់។

អនុស្សរណៈនេះបង្ហាញពីទឡ្ហីករណ៍ផ្លូវច្បាប់ ដែលច្បាប់ ស្តីពីការប្រព្រឹត្តិដោយយុត្តិធម៌លើនិយោជិតរបស់រដ្ឋាភិបាលឆ្នាំ២០១៩ ដែលត្រូវបានអនុម័តបន្ទាប់ពីដំណើរការបិទរដ្ឋាភិបាល នៅក្នុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump ដើម្បីរៀបចំការបង់ប្រាក់ឲ្យបុគ្គលិកសហព័ន្ធ នៅពេលដែលការបិទរដ្ឋាភិបាលបញ្ចប់ គឺមានភាពខ្វះខាត។

សារព័ត៌មាន Axios ដែលបានរាយការណ៍នៅមុននេះ ពាក់ព័ន្ធនឹងអនុស្សរណៈនេះ បានឲ្យដឹងថា មន្ត្រីសេតវិមានមួយចំនួន ជឿថា វិសោធនកម្មច្បាប់នេះអនុញ្ញាតឲ្យមានចន្លោះពេល ដើម្បីសម្រេចថា តើត្រូវផ្តល់ប្រាក់សំណងដល់បុគ្គលិករដ្ឋាភិបាលដែរ ឬយ៉ាងណា។ គណបក្សប្រជាធិបតេយ្យបានបដិសេធយ៉ាងឆាប់រហ័សនូវអនុស្សរណៈនេះ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីបានលើកឡើងម្តងហើយម្តងទៀតថា លោកនឹងប្រើការបិទរដ្ឋាភិបាលនេះ ដើម្បីបណ្តេញបុគ្គលិកសហព័ន្ធរាប់ពាន់នាក់បន្ថែមទៀត ដែលជាធម្មតាត្រូវបានបណ្តេញចេញក្នុងអំឡុងពេលបិទរដ្ឋាភិបាល ហើយនាំយកមកវិញនៅពេលដែលដំណើរការនោះបញ្ចប់។ ប៉ុន្តែលោកមានភាពស្រពិចស្រពិល អំពីពេលវេលា សម្រាប់ការកាត់បន្ថយការងារ នៅថ្ងៃចន្ទ ដោយគ្រាន់តែនិយាយថា «នៅចំណុចណាមួយ» វានឹងបើកផ្លូវឲ្យមានការបញ្ឈប់ការងារ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm