និស្សិតខ្មែរទៅ​សិក្សានៅចិនថា នេះជាឱកាសដ៏ល្អក្នុងការប្រាប់បរទេសពីសក្ដានុពលរបស់ខ្មែរ ទាំងវប្បធម៌ អរិយធម៌ តំបន់ទេសចរណ៍ ជាពិសេសប្រាសាទ​​បុរាណ​របស់​ខ្មែរ​

2025/10/08 10:59:01 pm        1.7 K

ភ្នំពេញ៖ សិស្សនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន លើកឡើងថា នេះជាឱកាសដ៏ល្អសម្រាប់ពួកគេក្នុង​ការ​ប្រាប់​ទៅ​កាន់​បរទេសពីសក្ដានុពលរបស់ខ្មែរ ទាំងវប្បធម៌ អរិយធម៌ តំបន់ទេសចរណ៍ ជាពិសេសប្រាសាទ​​បុរាណ​របស់​ខ្មែរ​ ដែល​កំពុង​មាន​ជម្លោះ​ជា​មួយ​ប្រទេស​ថៃ។

នៅក្នុងកម្មវិធីជួបជុំនិស្សិតជយលាភីអាហារូបករណ៍ទៅកាន់ប្រទេសចិន សិក្សានៅសាកល​វិទ្យា​ល័យ​​ឈា​ន​ណា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់ សាកល​វិទ្យាល័យ​ប៊ែន​​ធី​អន្តរជាតិ និងសាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ ក្រោមវត្តមាន ឯកឧត្តម​បណ្ឌិត ​ស្រេង វង្ស​ហៀង ប្រធានកិត្តិយសសាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ ក្រុមនិស្សិត​អាហា​រូប​ករណ៍​បាន​លើក​ឡើង​ថា ក្នុងដំណាក់កាលនេះ គឺជាឱកាសដ៏ល្អសម្រាប់ពួកគេក្នុង​ការ​ប្រាប់​ទៅ​កាន់​បរទេស​ពី​សក្ដា​នុពលរ​បស់ខ្មែរ ទាំងវប្បធម៌ អរិយធម៌ ជាពិសេសតំបន់ ទេសចរណ៍ បន្ទាប់​ពី​កិច្ច​ការងារ​ស្នូល គឺការសិក្សារៀនសូត្រយកចំណេះជំនាញនោះ។

ពួក​គេបានបន្តថា មួយវិញទៀត ពួកគេក៏មិនភ្លេចផងដែរ ពីការប្រាប់ទៅនិស្សិតបរទេសពី​ប្រាសាទ​​​បុរាណ​របស់​ខ្មែរ​ ដែលកំពុងមានជម្លោះជាមួយប្រទេសថៃ គឺប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់​​តូច​ និងប្រាសាទតាក្របីជាដើម ដែលប្រាសាទទាំងអស់នេះ ជារបស់ខ្មែរយ៉ាង ពិតប្រាកដ ព្រោះ​​កសាង​ដោយ​បុព្វបុរសខ្មែរ ។

ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែធីអន្តរជាតិ បានថ្លែងថា ក្នុង​ពេល​បាន​​អាហារូបករណ៍ទៅសិក្សានៅប្រទេសចិននេះ និស្សិតកម្ពុជាទាំងអស់ ត្រូវតែខិតខំ​សិក្សា​រៀន​សូត្រ​​ក្រេប​​យក​ចំណេះដឹង មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ជាមួយនេះ ក៏​ត្រូវ​​តែ​គោរព​នូវច្បាប់របស់ប្រទេសគេ រស់នៅប្រកបដោយភាពសាមគ្គី ។ មួយ វិញទៀត មិន​ត្រូវ​មាន​​កា​រ​ប្រកាន់​បក្ខពួក បែងចែកវណ្ណៈ កុំធ្វើឲ្យបរទេសវាយតម្លៃយើង។

លោក លឹម វុទ្ធី ស្ថាបនិក និងជាអគ្គនាយកសាលាស្ទេបហ្វរវើដអន្តរជាតិ បានឲ្យដឹងថា សម្រាប់​និស្សិត ដែលទទួលអាហារូបករណ៍នេះ មានចំនួន៤៦នាក់ សិក្សាលើជំនាញបច្ចេក វិទ្យា (IT) និង​​ជំនាញទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិជាដើម។

លោកបានបន្តថា ក្រៅពីការទទួលបាននូវអាហារូបករណ៍ ទាំងការស្នាក់នៅ និងថ្លៃការសិក្សា​ហើយ​​នោះ ពួកគេក៏ទទួលបានការពិនិត្យជំងឺ ដោយឥតគិតថ្លៃរយៈពេល ៥ឆ្នាំ នៃការសិក្សា​ពី​ឯក​ឧត្តម​​បណ្ឌិត ស្រេង វង្សហៀង ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm