ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយនៅថ្ងៃពុធនេះថា ឧបទ្ទេវហេតុយានដ្រូនកាលពីពេលថ្មីៗកន្លងមកនេះបង្ហាញថា អឺរ៉ុបប្រឈមនឹងសង្រ្គាមកូនកាត់ ហើយនៅត្រូវឆ្លើយតបបន្ថែមទៀតក្នុងវិស័យការពារជាតិ ។

លោកស្រី Von der Leyen និយាយនៅក្នុងសុន្ទរកថានៅសភាអឺរ៉ុបស្ថិតក្នុងទីក្រុង Strasbourg ប្រទេសបារាំងថា នេះមិនមែនជាការបៀតបៀនដោយចៃដន្យនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Von der Leyen ពុំបាននិយាយថា រុស្ស៊ីត្រូវទទួលខុសត្រូវសម្រាប់ឧបទ្ទេវហេតុទាំងអស់នោះទេ ប៉ុន្តែលោកស្រីនិយាយថា វាច្បាស់ណាស់ថា គោលបំណងរបស់រុស្ស៊ី គឺដើម្បីសាបព្រួសការបែងចែកនៅអឺរ៉ុប ។ ក្រុមមន្រ្តីអឺរ៉ុបបានសន្មត់រួចទៅហើយថា ឧបទ្ទេវហេតុកាលពីពេលថ្មីៗកន្លងមកនេះមួយចំនួន ជាទង្វើរបស់ទីក្រុងមូស្គូ ។
លោកស្រីបន្តថា អឺរ៉ុបប្រឈមនឹងជម្រើសរវាងការចៀសវាងដោយសារការភ័យខ្លាច និងមើលការគំរាមកំហែងកើនឡើងរបស់រុស្ស៊ី ឬឈានទៅរកការគំរាមកំហែងដោយឯកភាពគ្នា ការរារាំង និងការដោះស្រាយបញ្ហា ៕
