កងទ័ព​រុស្ស៊ី​ត្រៀម​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​បេឡា​រុស្ស ខណៈ​អ៊ុយ​ក្រែ​ន​ហ្វឹកហាត់​ទប់ទល់​រុស្ស៊ី​

2022/02/03 06:56:16 pm        906

​បេឡារុស្ស៖ កងទ័ព​រុស្ស៊ី និង​បេឡា​រុស្ស​បាន​រៀប​ចំ​ត្រៀម​សម​យុទ្ធ​ចម្បាំង​រួមគ្នា ​លើ​ការ​បាញ់​ពី​ចម្ងាយ​នៅ​ក្នុង​ប្រទេស​បេឡា​រុស្ស​កាលពី​ថ្ងៃ​ពុធ ខណៈ​ភាព​តានតឹង​នៅតែ​ក្ដៅ ក្រោម​ការ​គំរាមកំហែង​នៃ​ការផ្ទុះ​សង្គ្រាម​ចេះតែ​កើន​ឡើង​ជាមួយ​អ៊ុយ​ក្រែ​ន​។ សម​យុទ្ធ​នេះ​មានការ​ចូលរួម​ពី​អង្គភាព​កាំភ្លើង​វែង កាំភ្លើង​ធំ និង​អង្គភាព​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ ព្រមទាំង​រថក្រោះ​កងទ័ព​មកពី​អង្គភាព​រថក្រោះ និង​រថពាស​ដែក។

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ក្នុង​អំឡុង​ការ​ហ្វឹកហ្វឺនការធ្វើចម្បាំង​រួមគ្នា​នេះកងទ័ព​រុស្ស៊ី និង​បេឡា​រុស្សនឹង​ផ្ដោត​លើ​ប្រតិបត្តិ​ការ​ការពារ និង​ប្រឆាំង​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់។ ​ខណៈ​ការ​បន្ថែមកងទ័ព​ប្រមាណ​ ១០ម៉ឺន​នាក់​ដាក់ពង្រាយ​ជិត​អ៊ុយ​ក្រែ​ន ប្រទេស​រុស្ស៊ី​បាន​ផ្លាស់​កងកម្លាំង​ចេញពី​តំបន់​ស៊ី​ប៊​រី និង​ចុង​បូព៌ា សម្រាប់​ការ​ធ្វើ​ស​យុទ្ធ​ជាមួយ​បេឡា​រុស្ស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដែល​នៅជាប់​ព្រំដែន​អ៊ុយ​ក្រែ​ន​ផងដែរ​។ ចំពោះ​កា​ហ្វឹកហាត់​នេះអង្គភាព​នានា​ និង​រថយន្ត​ជាច្រើន​គ្រឿង​របស់​រុស្ស៊ីបាន​ចល័ត​ទៅកាន់​ជំរំ​យោធា​មួយ​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​បូ​ឡូញ​។

​ចំណែក​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ អង្គភាព​កាំភ្លើង​ធំ​រ៉ូ​កែ​តនៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន បាន​ហ្វឹក​ហា​ត់នៅ​ជិតព្រំដែន​ជាប់​ជាមួយ​តំបន់​គ្រី​មៀ​។ ​យោងតាម​ឧត្ដមសេនីយ៍​អ៊ុយ​ក្រែ​ន​លោក Serhiy Naev វគ្គ​បណ្ដុះបណ្ដាល​នេះបានបង្ហាញ​ពី​ការត្រៀមខ្លួន​ របស់​កង​កម្លាំង​អ៊ុយ​ក្រែ​ន​ក្នុងការ​ឆ្លើយតប​ទាន់ពេលវេលា​ ចំពោះ​សកម្មភាព​ឈ្លានពាន​ណាមួយ​។ គេ​សង្កេតឃើញថា ទាំង​រុស្ស៊ី ទាំង​អ៊ុយ​ក្រែ​នបាននឹងកំពុង​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​តាមរយៈ​ការធ្វើ​សមយុទ្ធ និង​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗចាប់តាំងពី​ភាព​តានតឹង​ឡើង​ខ្លាំង​មួយរយៈ​មកនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        194
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        181
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm