មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក រាយការណ៍ថា ព្យុះកំណាច Priscilla មានកម្លាំងជិតប្រភេទព្យុះកម្រិតទី ៣នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃអង្គារ ពេលដែលព្រុះត្រូពិកថ្មីមួយនេះ បានបង្កើនកម្លាំងរបស់វានៅមហាសមុទ្រអាត្លង់ទិក ។
នៅជិតតំបន់ឆ្នេរភាគខាងលិចម៉ិកស៊ិក ព្យុះ Priscilla បានបោកបក់ក្នុងល្បឿន ១៦៩គ.ម ក្នុង ១ម៉ោង និងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យក្នុងល្បឿន ១៥គ.ម ក្នុង ១ម៉ោង ។

ក្រុមព្យាករនិយាយថា ចំណុចកណ្តាលរបស់វាកាលពីយប់ថ្ងៃអង្គារ ស្ថិតនៅចម្ងាយ ២៩៥គ.មភាគនិរតីតំបន់ជ្រោយភាគខាងត្បូង Baja California ។
ចំណែកឯនៅក្នុងមហាសមុទ្រអាត្លង់ទិកវិញ ព្យុះត្រូពិក Jerry នៅរក្សាកម្លាំងខ្យល់បក់របស់វា ត្រឹម ៨៥គ.ម ក្នុង ១ម៉ោង នៅព្រឹកថ្ងៃពុធនេះ ។
ចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល ១.៥៣០គ.មភាគអាគ្នេយ៍កោះភាគខាងជើង Leeward និងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យក្នុងល្បឿន ៣៧គ.ម ក្នុង ១ម៉ោង ។
ក្រុមព្យាករនិយាយថា ព្យុះ Jerry ត្រូវបានគេរំពឹងថានឹងបង្កើនកម្លាំងរបស់វាទៅជាព្យុះកំណាច ក្នុងរយៈពេល ១-២ថ្ងៃទៀត ៕
