លោក Cristiano Ronaldo ក្លាយជាមហាសេដ្ឋីដំបូងគេរបស់វិស័យបាល់ទាត់

2025/10/09 01:44:03 am        110

បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា លោក Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ដែលរកចំណូលបានជាង ១ពាន់លានដុល្លារ នៅលើមាគ៌ានៃអាជីពរបស់ខ្លួន ដោយបានបង្កើតកំណត់ត្រាថ្មី នៅក្នុងចំណូលកីឡាពិភពលោក។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ឆ្នាំ ដែលបច្ចុប្បន្នប្រកបអាជីពជាមួយក្រុម Al Nassr នៅក្របខ័ណ្ឌ Saudi Pro League របស់ប្រទេសអារ៉ាប៊ីអាអ៊ូឌីត រកបានចំណូលតាមរយៈប្រភពជាច្រើន ដូចជាកិច្ចសន្យាជាមួយក្លិប កិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មផលិតផលនានា និងការបណ្តាក់ទុនពាណិជ្ជកម្ម។

ប្រាក់ចំណូលក្នុងអាជីពរបស់កីឡាកររូបនេះ រួមមានប្រាក់ឈ្នួលខ្ពស់បំផុតពីក្លិបនានា ដូចជា Manchester United, Real Madrid, និង Juventus ក៏ដូចជាកិច្ចសន្យាបច្ចុប្បន្ន នៅអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រាក់ចំណូលដ៏កាក់កបបំផុត នៅក្នុងវិស័យបាល់ទាត់អាជីព។

ជាមួយគ្នានេះ ប្រាក់ចំណូលក្រៅទីលានរបស់កីឡាករ Ronaldo ក៏ជាការរួមចំណែកដ៏សំខាន់ដល់ឋានៈជាមហាសេដ្ឋីនេះផងដែរ។ រូបគេមានកិច្ចសន្យាពេញមួយជីវិតជាមួយក្រុមហ៊ុន Nike និងជាម្ចាស់ម៉ាកផ្ទាល់ខ្លួន CR7 ដែលរួមមានសម្លៀកបំពាក់ គ្រឿងក្រអូប វ៉ែនតា កន្លែងហាត់ប្រាណ និងសណ្ឋាគារ។

លើពីនោះទៀត វត្តមានបណ្ដាញសង្គមរបស់លោក ដែលមានអ្នកតាមដានជាង ៦០០លាននាក់ នៅលើ Instagram ជួយបន្ថែមប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយផលិតផលធំៗ ដោយការផ្សាយផលិតផលខ្លះមានតម្លៃខ្ពស់ជាងគេបំផុត នៅក្នុងពិភពលោក។

យោងតាមរបាយការណ៍ពីទស្សនាវដ្ដី Forbes បានឲ្យដឹងថា ទាំងប្រាក់ចំណូលលើទីលាន និងក្រៅទីលានរួមបញ្ចូលគ្នារបស់ Ronaldo ឥឡូវនេះ បានមានលើសពី ១ពាន់លានដុល្លារ ដែលធ្វើឲ្យរូបគេក្លាយជាកីឡាករបាល់ទាត់កំពុងប្រកបអាជីពដំបូងគេដែលរកប្រាក់ចំណូលបានដល់កម្រិតនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm