រុមមន្រ្តីនិយាយនៅថ្ងៃពុធនេះថា ប្រទេសរ៉ូម៉ានី បានប្រឈមជាមួយទឹកជំនន់ធ្ងន់ធ្ងរកាលពីយប់កន្លងទៅក្រោយព្យុះភ្លៀង បានវាយប្រហារតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះក្នុងនោះកម្រិតទឹកប្រកបដោយគ្រោះថ្នាក់ នឹងកើតមាននៅស្រុក Constanta ។រដ្
ឋបាលធនធានទឹកជាតិរាយការណ៍ពីទំហំទឹកបំបែកកំណត់ត្រាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះបណ្តាលឲ្យមានការអាក់ខានខ្លាំង ។
រូបភាពវីដេអូឃ្លីបចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Digi24 ឃើញភូមិរងការជន់លិច ចរន្តទឹកហូរខ្លាំងរថយន្តដែលគេបោះបង់ចោល បានជាប់នៅតាមផ្លូវជន់លិច ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យចុះប្រតិបត្តិការជួយសង្រ្គោះ។ទី
ភ្នាក់ងារ EUMETNET ដែលជាបណ្តាញព្យាករឧតុនិយមរ៉ូម៉ានី បានចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌ក្រហមសម្រាប់តំបន់ភាគខាងត្បូងរ៉ូម៉ានី ពេលដែលភ្លៀងធ្លាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ៕