បាល់ទាត់៖ ខ្សែការពារវ័យចំណាស់ប្រេស៊ីល Dani Alves មិនស្ថិតក្នុងបញ្ជីកីឡាកររបស់ Barcelona ក្នុងការប្រកួតក្របខណ្ឌ UEFA Europa League ឡើយសំរាប់ការប្រកួតដែលនឹងបន្តនៅពាក់កណ្តាលខែកុម្ភៈនេះ។ មកទល់ពេលនេះ Barcelona បាននាំចូលកីឡាករ ៣នាក់ដែលរួមមាន Dani Alves មកដល់តាំងពីខែធ្នូ ក្រោយមកមាន Ferran Torres, Adama Traore និងចុងក្រោយគេខ្សែប្រយុទ្ធ Arsenal, Pierre-Emerick Aubameyang។

តែក្នុងចំណោមកីឡាករទាំង ៤នាក់នេះ Barcelona មានសិទ្ធិដាក់បញ្ចូលកីឡាករចំនូលថ្មីតែបីនាក់ប៉ុណ្ណោះនៅក្របខណ្ឌ UEFA Europa League។ Barcelona នឹងត្រូវជួបជាមួយក្រុមខ្លាំងនៅអ៊ីតាលី Napoli ក្នុងវគ្គ Play-Off នៅយប់ថ្ងៃទី១៨ ខែកុម្ភៈនេះ និងជើងទី២ នៅថ្ងៃទី២៥ ខណៈក្រុមដែលឈ្នះនឹងឡើងវគ្គចាញ់ធ្លាក់ ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ