សមាជិកសភារុស្ស៊ីមួយរូបបានព្រមានថា ទីក្រុងមូស្គូអាចទម្លាក់គ្រាប់បែកលើសមាជិកណាតូប៉ូឡូញ ប្រសិនបើសហរដ្ឋអាមេរិកផ្តល់មីស៊ីល Tomahawk ដល់អ៊ុយក្រែន។

ក្នុងអំឡុងពេលពិភាក្សាលើកម្មវិធីទូរទស្សន៍រដ្ឋ 60 Minutes សមាជិកសភារុស្ស៊ី លោក Alexey Zhuravlyov បានព្រមានថាទីក្រុងមូស្គូនឹងត្រៀមខ្លួនសម្រាប់ការដឹកជញ្ជូនមីស៊ីលដ៏មានអនុភាពទាំងនោះ ហើយបាននិយាយថា ខ្លួនអាចកំណត់គោលដៅមជ្ឈមណ្ឌលយោធាRzeszówរបស់ប្រទេសប៉ូឡូញ ជាការឆ្លើយតប។

លោកអនុប្រធានាធិបតី J.D. Vance បាននិយាយកាលពីខែកញ្ញាថា រដ្ឋបាលលោក Trump កំពុងពិភាក្សាលើសំណើរបស់ទីក្រុង Kyiv សម្រាប់ការបញ្ជូនមីស៊ីល Tomahawk ជាការរំពឹងទុកដែលបានធ្វើឱ្យវិមានក្រឹមឡាំង និងក្រុមអ្នកឃោសនានយោបាយព្រួយបារម្ភ។ ពួកគេព្រួយបារម្ភអំពីសមត្ថភាពរបស់ទីក្រុង Kyiv ក្នុងការវាយលុកយ៉ាងជ្រៅចូលក្នុងដីរបស់ប្រទេសរុស្ស៊ី ដោយដាក់គោលដៅលើទីតាំងយោធា និងថាមពលរបស់ខ្លួនជាច្រើនទៀត។
សមាជិកសភាជាន់ខ្ពស់រុស្ស៊ីខាងលើ បាននិយាយកាលពីថ្ងៃពុធដដែលថា ប្រទេសរុស្ស៊ីនឹងបាញ់ទម្លាក់មីស៊ីលកំណត់គោលដៅ Tomahawk និងទម្លាក់គ្រាប់បែកលើទីតាំងបាញ់របស់មីស៊ីលទាំងនោះ ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន និងស្វែងរកវិធីដើម្បីសងសឹកប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ។

គួរឲ្យដឹងថា មីស៊ីល Tomahawks មានរយៈចម្ងាយរហូតដល់ ១.៦០០មាយល៍ លើសពីមីស៊ីលលោកខាងលិចផ្សេងទៀត ដែលអ៊ុយក្រែនប្រើដូចជា Storm Shadows ឬ ATACMS ដូច្នេះហើយវាអាចជាការផ្លាស់ប្តូរហ្គេមនៅក្នុងសង្គ្រាមនេះ៕