គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល រីករាយនិងរង់ចាំការវិលត្រឡប់មកវិញរបស់មនុស្សជាទីស្រឡាញ់ក្រោយកិច្ចព្រមព្រៀង

2025/10/09 06:14:16 pm        116

គ្រួសារចំណាប់ខ្មាំងបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គចំណាប់ខ្មាំងក្នុងទីក្រុង Tel Aviv នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ៩ តុលានេះ បន្ទាប់ពីមានរបាយការណ៍អំពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា និងប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ ទាំងរស់ និងស្លាប់ ត្រឡប់ទៅផ្ទះវិញ។ 

អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ៨ តុលា ចំពោះដំណាក់កាលដំបូងនៃផែនការរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់តំបន់ហ្កាហ្សា ជាកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ខ្មាំង ដែលអាចបើកផ្លូវដើម្បីបញ្ចប់សង្រ្គាមដ៏បង្ហូរឈាម អូសបន្លាយរយៈពេលពីរឆ្នាំ នៅមជ្ឈិមបូព៌ា។   

ចំណាប់ខ្មាំងជាង២៥០ នាក់ត្រូវបានចាប់ខ្លួននាំទៅកាន់តំបន់ហ្កាហ្សាកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ នៅពេលក្រុមសកម្មប្រយុទ្ធដឹកនាំដោយហាម៉ាស បានបើកការវាយប្រហារឆ្លងព្រំដែន ដ៏គួរឱ្យភ្ញាក់ផ្អើល ជាអំពើហិង្សាដែលបានធ្វើឱ្យខូចមុខមាត់របស់អ៊ីស្រាអែល ជាអំណាចយោធា មួយនៅមជ្ឈិមបូព៌ា ដែលមិនអាចគ្រប់គ្រងស្ថានការណ៍បែបនេះបាន។

យោងតាមអាជ្ញាធរសុខាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា ការវាយប្រហារនោះបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ភាគច្រើនជាជនស៊ីវិល ហើយហេតុការណ៍នោះបានក្លាយជាដើមចមបង្កឱ្យមានការសងសឹកយោធាដ៏ធំដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង៦៧.០០០នាក់ នៅក្នុងដែនដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm