អង្គការ UNICEF និយាយថា ចំនួនកុមារហៃទីរត់ភៀសខ្លួនចេញពីអំពើហិង្សាកើនឡើងជិតពីរដងក្នុងពេលមួយឆ្នាំ

2025/10/09 06:30:44 pm        88

អង្គការយូនីសេហ្វ (UNICEF)បាននិយាយកាលពីថ្ងៃពុធ ទី៨ តុលា ថា អំពើហិង្សាដែលនៅតែបន្តកើនឡើងក្នុងប្រទេសហៃទី បានជម្លៀសកុមារចំនួន៦៨ម៉ឺននាក់ ដែលកើនឡើងជិតពីរដងកាលពីឆ្នាំមុន ខណៈក្រុមប្រដាប់អាវុធរឹតបន្តឹងការគ្រប់គ្រង និងសេវាសាធារណៈដួលរលំ។   

ទីភ្នាក់ងារនេះ បានប៉ាន់ប្រមាណថាមនុស្សជាង ៦ លាននាក់ ច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប រួមទាំងកុមារ៣,៣ លាននាក់ ឥឡូវនេះត្រូវការជំនួយមនុស្សធម៌។    

ការកើនឡើងនៃការភៀសខ្លួនចេញពីទីលំនៅ រួមជាមួយនឹងសេវាសុខភាព និងការអប់រំកាន់តែយ៉ាប់យ៉ឺន និងការកើនឡើងនៃអំពើហិង្សារបស់ក្រុមជនអន្ធពាល បញ្ជាក់ពីហានិភ័យកើនឡើងដល់ប្រជាជនហៃទីរាប់លាននាក់ ជាពិសេសកុមារ។   

យោងតាមអង្គការ UNICEF កុមារជាង ១ លាននាក់ប្រឈមកម្រិតធ្ងន់ធ្ងរនៃអសន្តិសុខស្បៀង។ កុមារប្រហែល ២៨៨.៥០០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំត្រូវបានគេព្យាករណ៍ថានឹងទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងឆ្នាំ ២០២៥។ មនុស្សប្រហែល២,៧ លាននាក់កំពុងរស់នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមប្រដាប់អាវុធ ខណៈការភៀសខ្លួនចេញពីទីលំឋានក្នុងប្រទេស បានកើនឡើងដល់ ២៤៦.០០០នាក់ រហូតមកដល់ពេលនេះនៅឆ្នាំនេះ។

ទីភ្នាក់ងារនេះបានព្រមានថា មនុស្សជាង១,៣ លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយកុមារទទួលរងវិបត្តិកាន់តែខ្លាំង។   

ក្រុមជនអន្ធពាលប្រដាប់អាវុធបានពង្រីកការគ្រប់គ្រងរបស់ពួកគេនៅទូទាំងផ្នែកធំៗ នៃប្រទេសហៃទី ដោយមានកម្លាំងនគរបាលក្នុងតំបន់យ៉ាងច្រើនលើសលប់ និងជំរុញក្រុមមនុស្សធម៌ឱ្យពង្រីកប្រតិបត្តិការឡើងវិញ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        7
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        13
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm