រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA)បានពន្យារពេលជើងហោះហើររយៈពេលបីថ្ងៃជាប់ៗគ្នាកាលពីថ្ងៃពុធ ទី៨ ខែតុលា នៅអាកាសយានដ្ឋានរួមមានទាំង Reagan Washington National និងអាកាសយានដ្ឋាន Newark Liberty International Airport ខណៈទីភ្នាក់ងារនេះបន្តប្រឈមទៅនឹងការខ្វះបុគ្គលិក។

មានការពន្យារពេលជើងហោះហើរជិត៣.០០០ជើង គិតត្រឹមម៉ោង៥:៣០នាទីល្ងាច (ត្រូវនឹងថ្ងៃព្រហស្បតិ៍ ម៉ោង ៥:៣០នាទីព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី) បន្ទាប់ពីការពន្យារពេលសរុបចំនួន ១០.០០០ជើង កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដោយជើងហោះហើររាប់ពាន់ជើងបានផ្សារភ្ជាប់ទៅនឹងជើងហោះហើរយឺតរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) ដោយសារតែអវត្តមានអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅតាមទីតាំងនានានៅទូទាំងប្រទេស ខណៈការបិទរដ្ឋាភិបាលឈានដល់ថ្ងៃទីប្រាំបីរ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) និយាយថា ជើងហោះហើរមួយចំនួននៅអាកាសយានដ្ឋាន Reagan ត្រូវបានបង្ខំឱ្យរង់ចាំនៅលើអាកាស ដោយសារភាពយឺតយ៉ាវនៃចរាចរណ៍ផ្លូវអាកាស។
រដ្ឋមន្ត្រីដឹកជញ្ជូនសហរដ្ឋអាមេរិក លោក Sean Duffy បាននិយាយនៅតាមសារព័ត៌មាន Fox News ថា «ជាប្រវត្តិសាស្ត្រ មានការពន្យារពេលប្រហែល ៥% ដែលត្រូវបានសន្មតថាជាបញ្ហាខ្វះបុគ្គលិកនៅក្នុងប៉មរបស់យើង»។