មេដឹកនាំកូរ៉េខាងជើង លើកសរសើរដំណែលរបស់បក្សកាន់អំណាច មុនខួប៨០ឆ្នាំ នៅថ្ងៃសុក្រស្អែកនេះ

2025/10/09 06:56:18 pm        171

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកសរសើរពីដំណែលរបស់គណបក្សកាន់អំណាច និងបានអំពាវនាវឱ្យមានភក្ដីភាពជាថ្មីចំពោះសង្គមនិយម នៅក្នុងសុន្ទរកថាមួយមុនខួបលើកទី៨០ នៃការបង្កើតគណបក្សពលករកូរ៉េ (WPK) នៅថ្ងៃសុក្រ ទី១០ ខែតុលា ស្អែកនេះ។

នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងគណៈប្រតិភូមកពីបក្សកាន់អំណាចរបស់រុស្ស៊ី ដឹកនាំដោយប្រធានបក្ស លោក Dmitry Medvedev ក៏ដូចជាប្រធានបក្សកុម្មុយនិស្តវៀតណាម លោក To Lam ស្ថិតក្នុងចំណោមឥស្សរជនបរទេស ដែលទៅចូលរួមប្រារព្ធពិធីនៅកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ។

សេចក្ដីរាយការណ៍ពី KCNA បាននិយាយថា លោក គីម បានទៅទស្សនកិច្ចសារមន្ទីរស្ថាបនិកបក្សក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ ជាមួយមន្ត្រីជាន់ខ្ពស់របស់បក្ស ហើយថ្លែងនូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះហៅថាជា "សុន្ទរកថាដ៏សំខាន់" ដើម្បីរំលឹកដល់ស្ថាបនិកគណបក្ស និងអ្នកនាំមុខនៃបដិវត្តន៍។

កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ មិនទាន់បញ្ជាក់ឡើយថា តើនឹងមានការដង្ហែក្បួនយោធាដើម្បីអបអរថ្ងៃឈប់សម្រាកក្នុងសប្តាហ៍នេះឬទេ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅសប្តាហ៍មុនថា មន្ត្រីកូរ៉េខាងត្បូង បាននិយាយថា មានសញ្ញាច្បាស់លាស់ដែលថា ទីក្រុងព្យុងយ៉ាងនឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំក្នុងពិធីខួបនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm