ចិនផ្តល់រថយន្តពន្លត់អគ្គិភ័យ ២គ្រឿងដល់​គណៈកម្មការសាងសង់ស្តូប​នយោបាយ​ឈ្នះ ឈ្នះ នៅ​ខេត្តកោះកុង

2025/10/09 12:29:38 pm        566

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ជូន​ដល់​គណៈ​កម្មការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅ​ខេត្តកោះកុង ក្នុងន័យរឹតចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងចិន។

លោក​វរៈសេនីយ៍ឯក Sheng Dazhi នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅប្រទេសកម្ពុជា បាន​ថ្លែង​ក្នុង​ពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងនេះថា ចិន និងកម្ពុជា ជា​មិត្ត​ភក្តិ រួមដំណើរទ្វេរភាគីអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ ចិន ជាប្រទេស​ដំបូង​គេ​ដែល​ផ្តល់​ជំនួយ​ដល់​កម្ពុជា ​បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា និងថៃ ហើយ​ជា​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាង​គេផ​ង​ដែរ។

លោក Sheng Dazhi ក៏បានគូសបញ្ជាក់នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ទៀតថា កន្លងទៅ ចិន​បាន​ផ្តល់​ថវិកាចំនួន ១០ម៉ឺនដុល្លារ ក្នុងការសង្រ្គោះជនភៀសខ្លួននៅខេត្តឧត្តរមានជ័យ និងខេត្ត​ព្រះវិហារ​។ ជាក់ស្តែង ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ស្ថានទូតចិននៅកម្ពុជា បន្ត​ផ្តល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជូន​ដល់​គណៈកម្មការ​សាង​សង់​ស្តូប​នយោបាយ​ ឈ្នះ ឈ្នះ ខេត្ត​កោះកុង ទុកប្រើប្រាស់តាមតម្រូវការចាំបាច់ ឬពេលមានគ្រោះ​អគ្គិភ័យ​ណា​មួយ​កើត​មាន​ឡើង​។

ដោយ​ឡែក​នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជា​អនុ​គណៈកម្មការ​សាងសង់ស្តូបនយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង បានថ្លែង​អំណរគុណ​យ៉ាង​ជ្រោល​ជ្រៅជូ​ន​ចំពោះ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ផ្តល់​ជំនួយ​ជា​រថយន្ត​ព​ន្លត់អគ្គិភ័យនៅពេលនេះ។

នាយឧត្តមសេនីយ៍ ប៊ុន លើត បានចាត់ទុកថា ជំនួយនេះ​បាន​បង្ហាញ​ពី​សណ្តាន​ចិត្ត​ដ៏​សប្បុរស​ធម៌​របស់​ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា​ជូន​ចំពោះគណៈកម្មការសាងសង់ស្តូប។

គួរ​ជម្រាបថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង ដំណើរ​ការ​សាង​សង់​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមានឈ្នះឈ្នះ។ ស្តូប​នយោបា​យ​ឈ្នះ​ឈ្នះខេ​ត្តកោះកុង គ្រោងនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២៦​ខាង​​មុខនេះ៕ អត្តបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

ឯកឧត្តម សំ សិទ្ធិសេរី ដឹកនាំសហការីចូលរួមកិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨
2025/10/09 01:54:32 pm        1
កម្ពុជា និងកុំមិនវែលដូមីនីក (the Commonwealth of Dominica) ឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន
2025/10/09 01:44:24 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជំរុញឲ្យUNដោះស្រាយបន្ទាន់ ចំពោះ​ទាហាន​ថៃ​ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋខ្មែរនៅព្រំដែន
2025/10/09 01:26:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនេសាទនៅឈីលី តវ៉ាដោយនិយាយថាទូកនេសាទបរទេសធ្វើឱ្យកាត់បន្ថយស្តុកក្នុងស្រុក

2025/10/09 03:14:14 pm
​ការសិក្សា៖ កុមារជិតម្នាក់ក្នុងចំណោម ៦នាក់ នៅតំបន់ហ្កាហ្សា ខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ
2025/10/09 03:11:23 pm
​[UPDATE] លោក Trump ផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីថៃ ប្រាប់ឱ្យដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា
2025/10/09 03:08:14 pm
​នគរបាលឥណ្ឌា ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនស៊ីរ៉ូក្អក ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារ ១៧នាក់
2025/10/09 03:03:44 pm
​ចំណាប់ថ្នូរអ៊ីស្រាអែល អាចត្រូវដោះលែងនៅចុងសប្ដាហ៍នេះ បន្ទាប់ពីកិច្ចព្រមព្រៀងដំណាក់កាលដំបូងនៅហ្កាហ្សា
2025/10/09 02:58:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/06 11:38:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/06 11:24:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/07 04:18:43 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am