នគរបាលឥណ្ឌា ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនស៊ីរ៉ូក្អក ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារ ១៧នាក់

2025/10/09 03:03:44 pm        65

មន្ត្រីនគរបាលជាន់ខ្ពស់ក្នុងតំបន់បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍ (៩ តុលា) នេះថា នគរបាលឥណ្ឌា បានចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតឱសថ ឈ្មោះ Sresan ដែលផលិតស៊ីរ៉ូក្អក "Coldrif" ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារយ៉ាងហោចណាស់ ១៧នាក់ នៅរដ្ឋ Madhya Pradesh ភាគកណ្តាលនៃប្រទស។

កុមារដែលមានអាយុក្រោម ៥ឆ្នាំទាំងនោះ បានស្លាប់ក្នុងខែមុន បន្ទាប់ពីផឹកស៊ីរ៉ូក្អកដែលមានផ្ទុកជាតិពុលម្យ៉ាងឈ្មោះ ឌីយ៉ែតទីលែន គ្លីកូ (DEG) —ដែលជាសមាសធាតុសរីរាង្គ គ្មានពណ៌ គ្មានក្លិន និងមានរសជាតិផ្អែមបន្តិច— ក្នុងបរិមាណជិត ៥០០ដងលើសដែនកំណត់អនុញ្ញាត។

ការស្លាប់ទាំងអស់ត្រូវផ្សារភ្ជាប់ទៅនឹងស៊ីរ៉ូក្អក Coldrif របស់ក្រុមហ៊ុន Sresan Pharma ដែលត្រូវបានហាមឃាត់នៅក្នុងផ្នែកជាច្រើននៃប្រទេសឥណ្ឌា បន្ទាប់ពីការធ្វើតេស្តបានបញ្ជាក់ពីវត្តមានសារធាតុគីមីនោះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ម្ចាស់ក្រុមហ៊ុននេះឈ្មោះ S. Ranganathan មានមូលដ្ឋាននៅរដ្ឋ Tamil Nadu ដែលផលិតស៊ីរ៉ូក្អកនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅទីក្រុង Chennai ហើយនឹងត្រូវនាំខ្លួនទៅតុលាការ។

ឥណ្ឌា ត្រូវបានគេស្គាល់ថាជា "ឱសថស្ថានពិភពលោក" ហើយជាប្រទេសផលិតឱសថធំជាងគេទី៣ របស់ពិភពលោកគិតតាមបរិមាណ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន៕

អត្ថបទដែលទាក់ទង

អ្នកស្រុកហ្កាហ្សាវិលទៅផ្ទះសម្បែងវិញ ខណៈអ៊ីស្រាអែល និងហាម៉ាស បន្តអនុវត្តបទឈប់បាញ់
2025/10/11 05:56:47 pm        1
អាមេរិកប្រកាសកិច្ចព្រមព្រៀងសាងទីតាំងទ័ពអាកាសកាតា នៅរដ្ឋ Idaho
2025/10/11 05:52:07 pm        1
របាយការណ៍៖ ការវាយប្រហារដោយយានដ្រូនរបស់ RSF សម្លាប់មនុស្ស ៣០នាក់យ៉ាងតិច នៅទីក្រុង El-Fasher របស់ស៊ូដង់
2025/10/11 05:23:47 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុម IOT ចុះពិនិត្យទាំងយប់ទីតាំងជាក់ស្ដែងភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលភាគីថៃចាក់សំឡេងរំខានពលរដ្ឋខ្មែរ

2025/10/11 11:45:09 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញ UN ចុះមកសង្កតការណ៍ព្រំដែនផ្ទាល់
2025/10/11 09:40:06 pm
​សមត្ថកិច្ចខណ្ឌចំការមនបាន ឃាត់ខ្លួនជនសង្ស័យ៨០នាក់ ភាគច្រើនជាជនបរទេស ក្នុងប្រតិបត្តិការបង្រ្កាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានៅក្នុងខណ្ឌចំការមន
2025/10/11 08:32:37 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកពិព័រណ៍គម្រោងលោកយាយអប្សរា នៅសារមន្ទីរជាតិកម្ពុជា
2025/10/11 08:19:52 pm
​អ្នកស្រុកហ្កាហ្សាវិលទៅផ្ទះសម្បែងវិញ ខណៈអ៊ីស្រាអែល និងហាម៉ាស បន្តអនុវត្តបទឈប់បាញ់
2025/10/11 05:56:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/11 03:51:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/09 11:11:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/11 11:45:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am