គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិកាលពីថ្ងៃពុធ បាននិយាយថា នៅក្នុងប្រទេសកុងហ្គោភាគខាងកើតដែលរងការវាយប្រហារដោយសង្រ្គាម មណ្ឌលថែទាំសុខភាពដែលត្រូវបានស្ទង់មតិ ជិត៩០%គ្មានឱសថដោយសារតែការចូលលួចរាលដាល និងបានបង្អាក់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅឆ្នាំនេះ បន្ទាប់ពីមានការរុលទៅមុខលឿនដូចផ្លេកបន្ទោរដោយក្រុមឧទ្ទាម M23 ។

ជនស៊ីវិលដែលរងរបួសដូចជាអ្នកស្រី Amani Habimana ត្រូវធ្វើដំណើរវែងឆ្ងាយនិងគ្រោះថ្នាក់ ដើម្បីទទួលបានការព្យាបាលគ្រប់គ្រាន់ បន្ទាប់ពីជាប់នៅក្នុងអំពើហិង្សា។ អ្នកស្រី ត្រូវបានគេបាញ់ចំភ្លៅ អំឡុងពេលប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម M23 និងកងជីវពលក្នុងស្រុក។
គ្រួសាររបស់អ្នកស្រី Habimana បាននាំអ្នកស្រីទៅមន្ទីរពេទ្យជាច្រើនកន្លែង ប៉ុន្តែគ្មានគ្រូពេទ្យទេ ព្រោះគ្រូពេទ្យទាំងអស់បានរត់គេចចេញពីការប្រយុទ្ធគ្នា។ ទីបំផុតអ្នកស្រី បានទៅដល់ទីក្រុង Beni រយៈពេលជិតពីរខែបន្ទាប់ពីត្រូវបានគេបាញ់។

អ្នកជំងឺភាគច្រើន បានទៅដល់ដោយមានស្ថានភាពជំងឺដូចជាបាក់ឆ្អឹង ហើយត្រូវចំណាយពេលវេលាដើម្បីបានទៅដល់ ទីក្រុង Beni។ នេះបង្ខំឱ្យគ្រូពេទ្យវះកាត់ងាកទៅរកការកាត់អវៈយវៈចេញដើម្បីសង្គ្រោះជីវិត។ ប៉ុន្តែការបាត់បង់អវយវៈនោះ ដោយសារតែនៅឆ្ងាយ និងភាពយឺតយ៉ាវក្នុងការទទួលបានការថែទាំ»។