កម្ពុជាជំរុញសិក្សា​លក្ខខ័ណ្ឌ​ភូតគាម​អនាម័យ​ផ្លែទុរេន ​នាំ​ចេញ​ទៅប្រទេសចិន

2022/02/03 08:08:23 pm        756

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យសិក្សាលទ្ធភាព លើការនាំចេញផ្លែទុរេន ទៅកាន់ប្រទេសចិន ខណៈដែលផ្លែឈើកម្ពុជាចំនួនពីរមុខ មានស្វាយស្រស់ និងចេក បាននាំចេញទៅកាន់ប្រទេសចិន និងផ្លែមៀនប៉ៃលិន នឹងក្លាយជាផ្លែឈើទីបីរបស់កម្ពុជា នាំទៅទីផ្សារប្រទេសចិនដោយផ្ទាល់។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ចំការទុរេន នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំណាំ ទុរេនគឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ​ដែល​ទាមទារ​បច្ចេកទេស​ដាំ​ តាក់​តែងមែក ការ​កំណត់ចំនួនផ្លែក្នុងដើមនីមួយៗ ទៅតាមអាយុកាល ​ការផ្តល់ជី​ និងទឹក ​និង​ការមើលថែរក្សា ការពារជំងឺ​ និងសត្វល្អិតចង្រៃ ​ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជា ទើប​ទទួល​បាន​ទិន្នផល​ខ្ពស់។

ឯកឧត្តម វេង សាខុន បន្តថា ផ្លែទុរេនមានរសជាតិឆ្ងាញ់​ មានតម្លៃលើឬីផ្សារខ្ពស់ ដែលម្ចាស់ចម្ការ​ទទួល​បាន​ចំណូល​ខ្ពស់ប្រចាំឆ្នាំ ​ប៉ុន្តែដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀត និង​ជាពិសេសយើងចង់​ឲ្យផលិតផលនេះមានទីផ្សារនៅលើឆាកអន្តរជាតិ ​ពិសេសទីផ្សារប្រទេសចិន។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើង ​ចំពោះម្ចាស់ចម្ការត្រូវចងក្រងបណ្តុំផលិត ឬ​សហគមន៍​ទុរេននៅតាមតំបន់នីមួយៗដែលមានសក្តានុពល។

ឯកឧត្តម វេង សាខុន បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មសិក្សាពី​លក្ខខណ្ឌតម្រូវ​ភូតគាម​អនាម័យ​របស់ទីផ្សារចិន​ ធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយ​ចិន​សិក្សាពីបែបបទ និង​ឯកសារ​តម្រូវទាំងបច្ចេកទេស​ និងច្បាប់​ និងយកចិត្តទុកដាក់​ សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ​ ជំងឺ សត្វល្អិត​ និង​បច្ចេកទេសកែច្នៃ ​ទុកដាក់​សមស្រប​តាម ​ស្តង់ដារ CamGAP ជាពិសេសស្តង់ដារ​ទីផ្សារនាំចេញ។

បន្ថែមពីលើនេះ គួរសហការជាមួយក្រុមហ៊ុន​នាំចេញស្វាយ ​ឬចែកអំបូងលឿង ដើម្បីស្វែងយល់​បន្ថែម​អំពី​លទ្ធភាព​នាំចេញទុរេន កម្ពុជាទៅកាន់ទីផ្សារចិន ​នាពេលអនាគតដ៏ខ្លី។ ​

បើតាម លោក សុខ ឡេង ម្ចាស់ចំការទុរេន ១៣ហ.ត ក្នុងស្រុកតំបែរ ​តម្លៃទុរេនលក់ក្នុងតម្លែ ២០០០០រៀល/គ.ក្រ ​នៅរាជធានីភ្នំពេញ។

តួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅទូទាំងខេត្តត្បូងឃ្មុំ​មាន​ផ្ទៃដីដាំដុះ​ទុរេនសរុបចំនួន ៦១០ ហិកតា មានក្នុងស្រុកមេមុត ពញាក្រែក តំបែរ ​និងស្រុកអូររាំងឪ ក្នុងនោះផ្ទៃដីប្រមូលផល​បានប្រមាណ ៣០០ហ.ត​ ទទួល​បាន​ទិន្នផល ៤ ៥៤៨តោន ​ជាមធ្យម៕អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm