រាជរដ្ឋាភិបាលស្ថាបនាស្ពានបេតុង១ខ្សែបន្ថែមដាក់ជូនពលរដ្ឋប្រើប្រាស់នៅខេត្តស្វាយរៀង

2025/10/09 11:04:23 pm        142

ស្វាយរៀង ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបើកការដ្ឋានស្ថាបនាស្ពានបេតុង ១ខ្សែប្រវែង 60 ម៉ែត្រទទឹង 8 ម៉ែត្រ ជំនួសស្ពានឈើចាស់ស្ថិតនៅក្នុងភូមិតាស្អាងឃុំកំពង់ចម្លងស្រុកស្វាយជ្រុំខេត្តស្វាយរៀងដែល មានទ្រុតទ្រោម ប្រឈមនិងការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងតំបន់ ដែលពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី 7 ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ឯកឧត្តមម៉ែន  វិបុលប្រធានក្រុមប្រឹក្សាខេត្តនិងមានការអញ្ជើញចូលរួមពីរ ឯកឧត្តមលោកជំទាវ លោក លោកស្រី នៅក្នុងក្រសួង មន្ទីរពាក់ព័ន្ធ មន្ត្រីក្រុមប្រឹក្សាក្រុងគណៈអភិបាល ក្រុង ស្វាយរៀង ស្រុកស្វាយជ្រុំ ថ្នាក់ដឹកនាំការិយាល័យជុំវិញ សាលាស្រុកសាលាឃុំ និងពលរដ្ឋប្រមាណជាង៥០០ នាក់ផងដែរ។

តាមរបាយការណ៍របស់ក្រុមវិស្វករបានបញ្ជាក់ឲ្យដឹងថា ស្ពានដែលរាជរដ្ឋាភិបាលផ្តល់តាមរយះក្រសួងអភិវឌ្ឍន៍ជនបទស្ថាបនានៅថ្ងៃនេះគឺជាស្ពានប្រភេទបេតុង មានបណ្ដោយ 60ម៉ែត្រ ទទឹង៨ ស្ពានទ្រដោយជើងសរសរទម្រជាង 60 ដើម ក្បាលស្ពានទាំងសងខាងស្ថាបនាផ្លូវចាក់ថ្មបំបែក ដំណើរការសាងសង់រយៈពេលមួយឆ្នាំពេញ ចាប់ពីថ្ងៃបើកការដ្ឋាននេះតទៅ។

​មានប្រសាសន៍នាឱកាសនោះក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តំបន់ជនបទគឺជាគោលដៅអទិភាព នៃនយោបាយបញ្ជាកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឆ្ពោះទៅធ្វើការអភិវឌ្ឍន៍ជនបទលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបប្រវន្ត័ មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពានប្រព័ន្ធធារាសាស្ត្រ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ  ក្នុងអាណត្តិដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី  ជាក់ស្ដែងថ្ងៃនេះយើងទាំងអស់គ្នាដែលជាមន្ត្រីរាជការ ពលរដ្ឋ នៅខេត្តស្វាយរៀងបានទទួលសមិទ្ធផលថ្មីគឺជាស្ពានបេតុង សម្រាប់ប្រើប្រាស់ជំនួសស្ពានឈើចាស់ហើយមានភាពទ្រុតទ្រោម។

ឯកឧត្តមបានបញ្ជាក់ថាស្វាយរៀងក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសម្ដេចបានផ្ដល់ប្រព័ន្ធគមនាគមន៏ នៅគ្រប់ស្រុកក្រុងទាំង៨ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល ពិសេស នៅពេលថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តផ្ដល់ប្រព័ន្ធគមនាគមន៍តាមរយៈមូលនិធិឃុំសង្កាត់ប្រចាំឆ្នាំ និងក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសថ្ងៃនេះយើងបានស្ពានថ្មីសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតជាសក្ខីភាព ៕ ដោយ ៖ ភា សារិត


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm