កម្ពុជានាំចេញកសិផលគ្រប់ប្រភេទ មានទំហំទឹកប្រាក់ជាង ៣.៨៨៨ លានដុល្លារអាម៉េរិក

2025/10/09 11:27:53 pm        484

កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥, មាន​បរិមាណ​សរុប​ជាង ១១,១ លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណជាង ៣.៨៨៨ លាន​ដុល្លារ​អាម៉េរិក ដោយគាំទ្រដោយកសិផលជាច្រើនប្រភេទ ជំរុញដល់ ការនាំចេញ​មាន​កំណើន​ខ្ពស់​។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៃ​ការ​នាំ​ចេញ​កសិផលរបស់ កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥, ក្នុងនោះ​សម្រាប់​ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបជាង ១១,១ លានតោន កើនឡើង​ប្រមាណ​ជាង ៣០ភាគរយ ក្នុងនោះការនាំចេញអង្ករចំនួនជិត ៦០ ម៉ឺនតោន កើនឡើង ៣៣ ភាគរយ​, ស្រូវជាង ៥,២ លានតោន កើនឡើង ៦៧ ភាគរយ បើធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤​ ដោយកម្ពុជានាំចេញទៅកាន់ទីផ្សារគោលដៅ ចំនួន ៨៨ ប្រទេស។

ទាក់ទិនទំហំទឹកប្រាក់វិញ, បើគិតតម្លៃទឹកប្រាក់នៃការនាំចេញក្នុងរយៈពេល៩ខែរនេះ, ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៃការនំាចេញ កសិផលរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៣.៨៨៨ លាន​ដុល្លារ​អាមេរិក ដែលក្នុងនោះតម្លៃទឹកប្រាក់នៃការនាំចេញផលិតផល ដំណាំក្រៅពីស្រូវ-អង្ករ មាន​ចំនួនជិត ៣.០០០ លានដុល្លារអាម៉េរិក, ការនាំចេញស្រូវ មានចំនួនជាង ១ ពាន់​លាន​ដុល្លារ​អាម៉េរិក និងការនាំចេញអង្ករ មានចំនួនជាង ៤៥៥ លានដុល្លារអាម៉េរិក។ ចំណែក​ការ​នាំ​ចេញ​ផលិត​ផល​ដំណាំក្រៅពីស្រូវ-អង្ករ ទៅប្រទេសថៃ មានចំនួនជិត ៣៦០ លានដុល្លារអាម៉េរិក ស្មើ​ជាង ៦ ភាគរយ នៃការនាំចេញសរុប។

សូមបញ្ជាក់ថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥, ទោះបី​មាន​កំណើន​ជាង​ ៣០ភាគរយ ក៏ពិតមែន តែ ផលិតផលដំណាំមួយចំនួនមានការថយចុះ បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដូចជា​៖ ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជា កសិករបំប្លែងពីដំឡូង​មី​ស្រស់​ទៅ​ក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរនិងមានតម្លៃខ្ពស់។ ជាក់ស្តែង​ក្នុង​រយៈពេល ៩ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួនជាង ៥៧ ភាគរយ និង​ម្សៅ​ដំ​ឡូងមីកើនឡើងចំនួនជាង ៨៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        94
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        145
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm