អ៊ីស្រាអែលព្រមានប៉ាឡេស្ទីនកុំវិលទៅហ្កាហ្សាភាគខាងជើងវិញ ដោយប្រាប់ថា ជាតំបន់ប្រយុទ្ធគ្រោះថ្នាក់

2025/10/10 12:01:43 am        62

អ៊ីស្រាអែលបានចេញការព្រមានដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា កុំឲ្យវិលត្រលប់ទៅផ្នែកខាងជើងនៃដែនដីនេះវិញ ដោយបញ្ជាក់ថា «តំបន់ភាគខាងជើង Wadi Gaza នៅតែត្រូវបានចាត់ទុកថា ជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់»។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែល លោក Avichy Adraee បានឲ្យដឹងថា៖ «កងកម្លាំង IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) នៅតែឡោមព័ទ្ធទីក្រុងហ្កាហ្សា ជាកន្លែងដែលការវិលត្រលប់ទៅទីនោះវិញ គឺជាការប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់»។

លោកបានបន្ថែមថា៖ «ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នា សូមចៀសវាងការវិលត្រលប់ទៅភាគខាងជើង ឬចូលទៅជិតតំបន់ដែលកងកម្លាំង IDF ឈរជើង និងប្រតិបត្តិការគ្រប់ទីកន្លែង នៅក្នុងដែនដីនេះ ក្នុងនោះរួមទាំងភាគខាងត្បូង និងភាគខាងកើតនៃដែនដីនេះផងដែរ រហូតដល់មានការចេញនូវការណែនាំផ្លូវការ»។

ការព្រមានរបស់លោកកើតឡើងស្របពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាសគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា នាថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា) នេះ ជាអ្វីដែលអាចនាំឲ្យមានការដោះលែងចំណាប់ថ្នូរនៅសល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ អ្នកទោសប៉ាឡេស្ទីនរាប់រយនាក់មានសេរីភាព ក៏ដូចជាការបង្កើនជំនួយទៅកាន់តំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមផ្ទុះឡើងអស់រយៈពេលជាង ២ឆ្នាំ។

យ៉ាងណាក្ដី ទោះបីជាមានការប្រកាសពីបទឈប់បាញ់ក៏ដោយ ក៏ស្ថាប័នការពារជនស៊ីវិល នៅក្នុងដែនដីនេះ បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលជាច្រើនដងលើតំបន់ហ្កាហ្សាស្ទ្រីប នាព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm