ប្រមុខបក្សកាន់អំណាចថ្មីរបស់ជប៉ុន ប្រឈមនឹងតេស្តដំបូង ខណៈការចរចាបង្កើតរដ្ឋាភិបាលចម្រុះជាប់គាំង

2025/10/10 12:09:42 am        66

មេដឹកនាំថ្មីរបស់គណបក្សកាន់អំណាចជប៉ុន លោកស្រី Sanae Takaichi មិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ ជាមួយដៃគូចម្រុះជាយូរមកហើយរបស់បក្ស គឺគណបក្ស Komeito ជុំវិញការបន្តសម្ព័ន្ធភាពរបស់ពួកគេ ជាការពន្យារពេលដែលបង្ហាញនូវបញ្ហាប្រឈម សម្រាប់លោកស្រី ក្នុងការបង្កើតនូវរដ្ឋបាលមួយប្រកបដោយស្ថិរភាព។

ទោះបីជាមានការគាំទ្រពីគណបក្ស Komeito ក៏ដោយ ក៏គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) នៅតែខ្វះសំឡេងភាគច្រើនក្នុងសភាទាំង២។ យ៉ាងណាក្ដី វាមានភាពចាំបាច់ណាស់ សម្រាប់លោកស្រី Takaichi ក្នុងការធ្វើឲ្យសម្ព័ន្ធភាពមួយនេះបន្តការគាំទ្ររបស់ខ្លួន មុនពេលលោកស្រីធ្វើនូវកិច្ចព្រមព្រៀងជាមួយភាគីផ្សេងទៀត ក្នុងគោលបំណងទទួលបានចំនួនដែលត្រូវការ ដើម្បីអនុម័តកញ្ចប់ថវិកា និងជំរុញគោលនយោបាយ។

បើទោះបីជាលទ្ធផលដែលអាចកើតមានបំផុត គឺថា ភាគីទាំង២ នឹងឈានដល់ការព្រមព្រៀងគ្នា នៅប៉ុន្មានថ្ងៃខាងមុខនេះក៏ដោយ ក៏ការពន្យារពេលនេះបង្ហាញពីកម្រិតនៃការរារែកដែលគណបក្ស Komeito មាន ជុំវិញទស្សនៈរបស់ក្រុមស្តាំនិយម និងការឆ្លើយតបរបស់លោកស្រី Takaichi ចំពោះរឿងអាស្រូវផ្តល់មូលនិធិនៅក្នុងបក្ស LDP។

សញ្ញានៃភាពមិនស្រួលនោះ ត្រូវបានបង្ហាញនៅក្នុងការអត្ថាធិប្បាយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃពុធ (ទី៨ ខែតុលា) ដោយប្រធានបក្ស Komeito លោក Tetsuo Saito បានប្រាប់ថា គណបក្សនឹងមិនបោះឆ្នោតឲ្យលោកស្រី Takaichi នៅក្នុងការបោះឆ្នោតសភា ដើម្បីសម្រេចតែងតាំងនាយករដ្ឋមន្ត្រីឡើយ ប្រសិនបើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះមិនដំណើរការ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        158
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        197
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm