វត្តមានរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅកន្លែងជួបជុំគាំទ្រប៉ាឡេស្ទីន អាចនាំឲ្យអាមេរិកមិនពេញចិត្ត

2025/10/10 12:14:10 am        85

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានឡើងថ្លែងសុន្ទរកថា នៅកន្លែងជួបជុំគាំទ្រប៉ាឡេស្ទីន កាលពីយប់ថ្ងៃពុធ (ទី៨ ខែតុលា) ដោយនៅទីនោះលោកបានរិះគន់ខ្លាំងៗ ចំពោះសកម្មភាពរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ជាការកត់សម្គាល់ដែលកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលលោកធ្វើជាម្ចាស់ផ្ទះទទួលសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល គឺប្រធានាធិបតីអាមេរិក លោក Donald Trump។

ដោយនិយាយទៅកាន់មនុស្សរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានី Kuala Lumpur លោក Datuk Seri Anwar បានប្រាប់ថា៖ «អ្វីដែលយើងកំពុងតែប្រឆាំង គឺប្រទេសដ៏ធំមួយ គឺអ៊ីស្រាអែល។ ប៉ុន្តែយើងមិនភ័យខ្លាច ឬបារម្ភអ្វីឡើយ សូម្បីតែបន្តិច»។

ជម្លោះនៅតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបាននិងកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសអស់រយៈពេល ២ឆ្នាំមកហើយនោះ បានគំរាមកំហែងធ្វើឲ្យស្មុគស្មាញដល់ការចូលរួមដែលបានគ្រោងទុករបស់លោក Trump នៅក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ។

គណបក្សប្រឆាំងដ៏សំខាន់របស់ម៉ាឡេស៊ី កំពុងទាមទារឲ្យមានការជួបប្រជុំជាមួយមេដឹកនាំសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែល ហើយគ្រោងនឹងធ្វើបាតុកម្មជាសាធារណៈ ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចរបស់លោក។

យ៉ាងណាក្ដី លោក Anwar បានការពារការសម្រេចចិត្តរបស់លោក ក្នុងការធ្វើជាម្ចាស់ផ្ទះទទួលលោក Trump ហើយបានបញ្ជាក់ថា លោកមិនមានគម្រោងលុបចោលការអញ្ជើញនោះទេ។ លោកបានប្រាប់ថា៖ «ខ្ញុំមិនចុះញ៉មឡើយ។ ខ្ញុំចង់ចរចា»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាអ្នករិះគន់អ៊ីស្រាអែលជាយូរមកហើយ ប៉ុន្តែប្រឈមនឹងការសាកល្បងដ៏លំបាកស្មុគស្មាញមួយ ជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក Trump៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm