នាយករដ្ឋមន្ត្រីឥណ្ឌា និងអង់គ្លេស ជំរុញឲ្យទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ការងារ

2025/10/10 12:16:09 am        55

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងសមភាគីអង់គ្លេសរបស់លោក គឺលោក Keir Starmer នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា) នេះ បានពោលសរសើរដល់សក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបមានអាយុកាលប៉ុន្មានខែរបស់ប្រទេសទាំង២ ដើម្បីធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មប្រសើរឡើង ខណៈដែលទីក្រុងឡុងដ្រ៍ បានបង្ហាញពីការវិនិយោគរបស់ឥណ្ឌាបន្ថែមទៀត នៅចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា លោក Starmer កំពុងស្ថិតនៅឯរដ្ឋធានីហិរញ្ញវត្ថុ Mumbai ដែលជាទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសឥណ្ឌា ដោយមានការរួមដំណើរដោយថ្នាក់ដឹកនាំជាង ១០០នាក់ មកពីផ្នែកធុរកិច្ច វប្បធម៌ និងសាកលវិទ្យាល័យ ខណៈដែលលោកប្រញាប់ប្រញាល់ធ្វើយ៉ាងណាទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាកាលពីខែកក្កដា។

កិច្ចព្រមព្រៀងនោះបានយល់ព្រមកាត់បន្ថយអត្រាពន្ធលើទំនិញនានា រាប់ចាប់ពីវាយនភណ្ឌ រហូតដល់ស្រាវីស្គី និងរថយន្ត ហើយអនុញ្ញាតឲ្យមានការចូលទីផ្សារកាន់តែច្រើនឡើង សម្រាប់បណ្ដាក្រុមហ៊ុន នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី៥ និងទី៦ របស់ពិភពលោក ក្នុងគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀតឲ្យដល់កម្រិត ២៥,៥ពាន់លានផោន (៣៤ពាន់លានដុល្លារ) នៅឆ្នាំ២០៤០។

បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Modi បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Starmer អមដោយគណៈប្រតិភូធុរកិច្ចធំបំផុតមិនធ្លាប់មាន «ឆ្លុះបញ្ចាំងពីសន្ទុះថ្មី និងចក្ខុវិស័យដ៏ទូលំទូលាយ» ក្នុងភាពជាដៃគូ។

លោក Modi បាននិយាយជាភាសាហិណ្ឌូថា៖ «ថាមភាពរបស់ឥណ្ឌា និងភាពជំនាញរបស់ចក្រភពអង់គ្លេស រួមគ្នាបង្កើតបាននូវកម្លាំងដ៏វិសេសឯកមួយ។ ភាពជាដៃគូរបស់យើងត្រូវបានបង្កើតឡើងតាមរយៈការជឿទុកចិត្ត។ វាគឺជាការបញ្ជាក់យ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្តរួមគ្នារបស់យើង ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រជាជននៃប្រទេសរបស់យើងទាំង២»។

ចំណែកលោក Starmer បានបញ្ជាក់យ៉ាងខ្លីថា ការផ្តោតអារម្មណ៍នៃដំណើរទស្សនកិច្ចរបស់លោក គឺទាក់ទងនឹងការពង្រឹងសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm