កម្ពុជា ជាគោលដៅប្រកបដោយភាពស្រស់ស្អាត ភាពកក់ក្តៅ សុវត្ថិភាព សម្រាប់ទេសចរមូស្លីម

2025/10/10 02:10:30 am        104

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក « វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ៖ អាស់សាឡាមូអាឡៃគុមកម្ពុជា៖ គោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត» នៅព្រះវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

តាមរយៈវេទិកា និងពិព័រណ៌ទេសចរមូស្លីមនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ 

តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ការរៀបចំវេទិកា និងពិពណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ នាពេលនេះ នឹងផ្ដល់នូវលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនក្នុងការពង្រឹង និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី សុដុមនីយកម្មសាសនា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបង្ហាញអំពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់បណ្តាប្រទេសឥស្លាម ជាពិសេសចូលរួមដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងពង្រីកចំណងមិត្តភាពការទូត រវាងកម្ពុជា និងបណ្តាប្រទេសឥស្លាម ដែលបង្ហាញថា «ព្រះរាជាណាចក្រកម្ពុជា៖ ជាគោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត»។

គួរបញ្ជាក់ថា ពិព័រណ៌ទេសចរណ៍មូស្លីមនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ដោយមានការដាក់តាំងពិព័រណ៍នូវផលិតផល និងសេវាកម្មទេសចរណ៍ប្រមាណជិត ១០០ស្តង់ ក្នុងនោះ រួមមាន៖ ស្តង់របស់ស្ថានទូត សេវាកម្មម្ហូបអាហារនិងស្នាក់នៅ កញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអាកាសចរណ៍ ម៉ូតសម្លៀកបំពាក់ គ្រឿងសម្អាង និងផលិតផលជាច្រើនមុខទៀត។

ក្នុងពិធិដ៏អធិកអធមនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃស្ថានឯកអគ្គរាជទូត ស្ថានឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាមប្រចាំប្រទេសកម្ពុជា, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា, តំណាងអ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា, ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងស្ថាប័ន ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ រាជធានី ខេត្ត, តំណាងសមាគមទេសចរណ៍, ក្រុមហ៊ុនអាកាសចរណ៍ជាតិ និង អន្តរជាតិ, ប្រតិបត្តិករទេសចរណ៍, វិស័យឯកជន, មជ្ឈមណ្ឌលឥស្លាមភ្នំពេញ និង គណៈអ៊ីមាំ រាជធានីភ្នំពេញ និងលោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm