លោក Krasznahorkai ឈ្នះរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រឆ្នាំ២០២៥

2025/10/10 02:19:06 am        137


ស្ថាប័នផ្តល់រង្វាន់ណូបែល នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា) នេះ បានប្រកាសថា អ្នកនិពន្ធជនជាតិហុងគ្រី លោក Laszlo Krasznahorkai គឺជាម្ចាស់ជ័យលាភីផ្នែកអក្សរសាស្ត្រ សម្រាប់ឆ្នាំ២០២៥។

លេខាធិការអចិន្ត្រៃយ៍នៃបណ្ឌិតសភាស៊ុយអែត លោក Mats Malm បាននិយាយថា៖ «រង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ សម្រាប់ឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនដល់អ្នកនិពន្ធជនជាតិហុងគ្រី លោក László Krasznahorkai សម្រាប់ស្នាដៃនិពន្ធដ៏គួរឲ្យទាក់ទាញ និងហួសវិស័យរបស់លោក ដែលក្នុងអំឡុងពេលពោរពេញទៅដោយភាពវឹកវរ និងចលាចលនេះ បញ្ជាក់ឡើងវិញនូវអំណាចនៃសិល្បៈ»។

អ្នកឈ្នះផ្នែកអក្សរសាស្ត្រកន្លងមកនៃរង្វាន់ដែលគិតជាទឹកប្រាក់ គឺចំនួន ១១លានក្រូណាស៊ុយអែត (១,២លានដុល្លារ) រួមមានកវី និងជាអ្នកនិពន្ធជនជាតិបារាំង លោក Sully Prudhomme ដែលបានទទួលរង្វាន់នេះដំបូងគេ អ្នកនិពន្ធប្រលោមលោក និងរឿងខ្លីជនជាតិអាមេរិក លោក William Faulkner ក្នុងឆ្នាំ១៩៤៩ នាយករដ្ឋមន្ត្រីសម័យសង្គ្រាមលោកលើកទី២ របស់ចក្រភពអង់គ្លេស លោក Winston Churchill ក្នុងឆ្នាំ១៩៥៣ អ្នកនិពន្ធសញ្ជាតិទួរគី លោក Orhan Pamuk ក្នុងឆ្នាំ២០០៦ និងអ្នកនិពន្ធសៀវភៅជនជាតិន័រវែស លោក Jon Fosse នៅឆ្នាំ២០២៣។

កាលពីឆ្នាំមុន រង្វាន់នេះ ត្រូវបានប្រគល់ទៅឲ្យអ្នកនិពន្ធជនជាតិកូរ៉េខាងត្បូង លោកស្រី Han Kang ដែលបានក្លាយជាស្ត្រីទី១៨ ដោយអ្នកទី១ គឺអ្នកនិពន្ធស៊ុយអែត លោកស្រី Selma Lagerlof ក្នុងឆ្នាំ១៩០៩ និងជាជនជាតិកូរ៉េខាងត្បូងដំបូងគេដែលទទួលបានពានរង្វាន់នេះ។

គួរំលឹកថា ដោយត្រូវបានបង្កើតឡើងដោយឆន្ទៈរបស់អ្នករកឃើញថាមពលឌីណាមិក និងជាអ្នកជំនួញជនជាតិស៊ុយអែត គឺលោក Alfred Nobel ការផ្ដល់រង្វាន់ សម្រាប់ស្នាដៃ នៅក្នុងផ្នែកអក្សរសាស្ត្រ វិទ្យាសាស្ត្រ និងសន្តិភាព ត្រូវបានចាប់ផ្ដើមកកើតឡើង តាំងពីឆ្នាំ១៩០១៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm