នាឱកាសអញ្ជើញជាអធិបតីក្នុង វេទិកា និងពិព័រណ៍ទេសចរមូស្លីម នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ «Cambodia Muslim Friendly»។
សៀវភៅនេះ ជាសៀវភៅមគ្គុទ្ទេសក៍មួយដ៏សំខាន់ សម្រាប់ចូលរួមចំណែកក្នុងការជំរុញកំណើនទេសចរណ៍មូស្លីម តាមរយៈ ការបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការរៀបចំគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីទទួលស្វាគមន៍បដិសណ្ឋារកិច្ចទេសចរមូស្លីម ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម (២០២៣-២០២៧)។








