បញ្ហាទឹកជន់លិចផ្លូវនៅតំបន់បឹងព្រលឹត កំពុងត្រូវបានដោះស្រាយបន្ទាន់ ដើម្បីឲ្យវិលទៅរកប្រក្រតីភាព ក្នុងពេលឆាប់ៗបំផុតខាងមុខ

2025/10/10 04:57:02 am        112

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ រដ្ឋបាលខណ្ឌច្បារអំពៅ បានកំពុងយកចិត្តទុកដាក់ក្នុងចុះដោះស្រាយបន្ទាន់លើបញ្ហាទឹកជន់លិចផ្លូវនៅតំបន់ផ្សារបឹងព្រលឹត ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពកំពុងជន់លិចនៅតំបន់នោះ នឹងវិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗបំផុតខាងមុខនេះ ។

នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ រួមទាំងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមមន្ត្រីជំនាញ បន្តចុះទៅដោះស្រាយបញ្ហាទឹកជន់លិចជាក់ស្តែង នៅលើផ្លូវជុំវិញផ្ទះបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ផ្សារបឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

កម្លាំងអាជ្ញាធរចម្រុះ បានប្រើប្រាស់រថយន្តប៊ូមទឹក និងម៉ាស៊ីនប៊ូមរុញទឹក ដែលសមត្ថភាពបំពាក់ទុយោប៊ូមចំនួន០២ អាចប៊ូមក្នុងពេលតែមួយ ធ្វើការប៊ូមទឹក ចេញពីតំបន់កំពុងមានការជន់លិចខាងលើ ។

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បញ្ជាក់ថា ៖ ការងារនេះ នឹងសម្រេចលទ្ធផលឲ្យបានលឿនបំផុត ដើម្បីកុំឲ្យបន្តមានការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ ក្នុងរយៈពេលយូរ ។ ក្រោយរំដោះទឹកជន់អស់ហើយនោះ អាជ្ញាធរនឹងធ្វើការបាញ់លាងសម្អាតផ្លូវឲ្យបានស្អាតល្អជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ ។

លោកអភិបាលខណ្ឌ បញ្ជាក់បន្ថែមថា ៖ នេះពុំមែនជាជំនន់ទឹកភ្លៀង ឬទឹកដែលមានប្រភពហូរហៀរពីតំបន់ណាមកនោះទេ វាជាទឹកដែលច្រាលចេញពីប្រព័ន្ធលូត្រឡប់ឡើងមកវិញប៉ុណ្ណោះ ដោយសារចរន្តទឹកតាមប្រព័ន្ធលូក្នុងតំបន់ហូរពុំទាន់ ខណៈមួយរយៈក្រោយមកនេះ ភ្ញៀវក៏នៅបន្តធ្លាក់ខ្លាំងគួរសម ពិសេសនោះ នៅក្នុងឆ្នាំនេះ ទឹកទន្លេបាសាក់ក៏កាន់តែហក់ឡើងខ្លាំងជាជាងរៀងរាល់ឆ្នាំកន្លងមក ទើបធ្វើឲ្យចរន្តបង្ហូរទឹកក៏មានការរាំងស្ទះតាមតំបន់ខ្លះ ។

ក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ លោកចេង មុនីរ៉ា អភិបាលខណ្ឌ ក៏សូមសម្តែងនូវការអភ័យទោសទៅដល់បណ្តាបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ផ្សារបឹងព្រលឹតទាំងអស់ដែលរងផលប៉ះពាល់ និងសុំការយោគយល់អាធ្យាស្រ័យផងដែរ ចំពោះបញ្ហាទឹកលិចផ្លូវនៅតំបន់រស់នៅរបស់បងប្អូន ប៉ុន្តែទោះជាយ៉ាងណាក្តី អាជ្ញាធរមិនបានបណ្តែតបណ្តោយឲ្យបញ្ហានេះ ក្លាយជាដំបៅ ដែលព្យាបាលមិនជានោះទេ គឺកំពុងបង្កើនការយកចិត្តទុកដាក់ចុះដោះស្រាយឲ្យបានលឿនបំផុត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបររកស៊ីទទួលទាន បានឡើងវិញជាធម្មតា នៅក្នុងពេលឆាប់ៗខាងមុខនេះ៕ លីហេង



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        114
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm