ក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយចំនួន ១០៥៣ករណី ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥

2025/10/10 03:18:14 pm        223

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួង​ព័ត៌មាន​បាន​រក​ឃើញ ​និងកត់ត្រាព័ត៌មានក្លែងក្លាយចំនួន ១០៥៣ករណី ក្នុង​នោះ​ព័ត៌មាន​ក្លែង​ក្លាយ​ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ មានដល់ទៅ ៨៥៧ករណី ដែលបង្កើតឡើងដោយ​មនុស្ស​ជ្រុល​និយម ​និងការប្រើបច្ចេកវិទ្យា AI ។

 

ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្ត​ព្រៃវែង នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយទាំងនោះ ធ្វើឲ្យប៉ះពាល់​ទៅ​ដល់​ទឹក​ចិត្ត​របស់កងទ័ព ក៏ដូចជាប៉ះពាល់ទៅដល់ការអនុវត្ត យន្តការផ្នែកបច្ចេកទេសនិងផ្លូវច្បាប់ ដែល​រាជ​រដ្ឋាភិបាលកម្ពុជានិងក្រសួងស្ថាប័នមានសមត្ថកិច្ច ខិតខំសស្រាក់​សស្រាំ​ក្នុង​ការ​ដោះស្រា​យប​ញ្ហាជាមួយនឹងភាគីថៃ ។

ឯកឧត្តម ទេព អស្នារិទ្ធ បានបង្ហាញពីវិធានការ ទប់ស្កាត់ ព័ត៌មានក្លែងក្លាយ​ដែល​បាន​រក​ឃើញ​ទាំង​អ​ស់នោះ​ ជាពិសេសមាតិកា ដែលមានប្រភពនៅក្រៅប្រទេស ដោយបានសហការ​ជាមួយ​ក្រុមហ៊ុន ​មេតា (ហ្វេសប៊ុក ) និងក្រុមហ៊ុន តិកតុក។ «ក្រសួង​ព័ត៌​មាន​បាន​សហការ​ជាមួយ​នឹង​ក្រសួង​ប្រៃសណីយ៍ ក្រសួងមហាផ្ទៃ ក្នុងការធ្វើ report នូវមាតិកាទាំងនោះ ជាមួយនឹងក្រុមហ៊ុន មេតា​ និងក្រុមហ៊ុន តិកតុក ដើម្បីបង្ហាញ​អំពី​ការ​រំលោភ​បំពាន​ទៅ​លើ​ក្រម​សីលធម៌​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនងសង្គមផង ហើយក៏ជាការធ្វើខុសទៅនឹង គោលការណ៍ នៅក្នុង​ការ​ប្រើ​ប្រាស់ ​ហ្វេសប៊ុក ឬក៏ តិកតុក ផងដែរ។ ដូច្នេះហើយ ក្រសួងបាន​សហការ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ។

ក្នុងនោះបានដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងការរំលោភបំពានក្រមសីលធម៌ ក្នុង​ការ​ចែក​រំលែក និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមទាំងពីរនេះ គឺបានប្រមាណ ៣០ ករណី។ ជា​មួយ​គ្នា​នេះ ក្រសួងសហការជាមួយម្ចាស់គណនី និងផេកបណ្តាញសង្គម ដែលបានផ្សាយខុស ដោយ​បានស្នើឱ្យដកមាតិកាចេញ ដើម្បីកុំឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិ និងប៉ះពាល់​ដល់​សន្តិ​សុខជាតិ ព្រមទាំងតម្រង់ទិសលើក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយ សរុប​១៥៥​ករណី​។»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ខែមេសាឆ្នាំ២០២៥ ក្រសួងព័ត៌មាន​បាន​ដាក់​ឱ្យ​ដំណើរ​ការ​អនុវត្ត​យុទ្ធ​នាការ​ ប្រឆាំងព័ត៌មានក្លែងក្លាយទូទាំងប្រទេស ក្រោមទិសស្លោក «និយាយថាទេ ចំពោះ​ព័ត៌​មាន​ក្លែង​ក្លាយ!»។

យុទ្ធនាការដែលមានរយៈពេលពេញ១ឆ្នាំនេះ បង្កើតឡើង ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់​អ្នក​ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ឱ្យចេះបង្កើន​ការ​ប្រុង​ប្រយ័ត្ន និងប្រើប្រាស់ដោយការទទួលខុសត្រូវ ដើម្បីទប់ស្កាត់​ការ​រីក​សាយ​ភាយ​នូវ​ព័ត៌មាន​ក្លែង​ក្លាយ​ក្នុង​សង្គមកម្ពុជា និងរួមចំណែកធានាសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm